ពិធីប្រកាស់តែងតាំងនិងផ្ទេរចូលកាន់មុខតំណែងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ

0

មាន វណ្ណតារា តារា:

ព្រះវិហារ នៅព្រឹកថ្ងៃទី១៣ ខែមិនា នៅសាលាខេត្តព្រះវិហារបានរៀបចំប្រកាស់ផ្ទេរនិងចូលកាន់មុខតំណែងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារក្រោមអធិបតី ភាពឯឧត្តម អង វងវឌ្ឍនា រដ្ឋ

មន្ត្រីក្រសួងយុតិធម៌ដែលមានការចូលរួមដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារនិងកងកំលាំងប្រដាប់អាវុធទាំងបីប្រភេទព្រមទាំងមន្ត្រីរាជការជុំវិញខេត្តបានអញ្ជើញចូលរួមផងដែល។
យោងតាមលេខិតលេខ៣១៦កយរប១៧របស់ក្រសួងយុតិធម៌ចុះថ្ងៃទី០៦ខែមិនាឆ្នាំ២០១៧ស្ដីពីប្រកាស់ផ្ទេរនិងចូលកាន់មុខតំណែងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារដោយ លោកលីលន់ ព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះវិហារបានមកកាន់តំណែងជាព្រះរាជអាអាជ្ញានៃមហាអយ្យការអមសាលាឧទ្ទរ ចំណែកលោកទី សុវិនថាល់ព្រះរាជអាជ្ញាខេត្តក្រចេះមកកានតំណែងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារជុំនួសវិញ។
ឯឧត្តមអ៊ុន ចាន់ដា បានថ្លែងនៅក្នុងឱកាស់នោះថា សូមឲប្រពន្ធ័តុលាការខេត្តសូមឲមានការសហការគ្នាឲបានល្អជាមួយអជ្ញាធរខេត្តឲបានដូចការលោកព្រះរាជអាជ្ញាចាស់ ត្រូវយោកយល់ដល់ប្រជាពលរដ្ឋមួយចំនួនដែលពួកគាត់ជឿលើពាក្យញួសញុងរបស់សង្គមស៊ីវិលឲមានការផ្ដឹងផ្ដល់គ្នាតែចុងក្រោយថ្នាក់ខេត្តជាអ្នកទទួលក្នុងការរកដំណោះស្រាយដោយពួកគាត់មិនដឹងថាតុលាការមិននៅក្រោមការគ្រប់គ្រងរបស់ថ្នាក់ខេត្តនោះទេ ហើយមួយទៀតនោះគឺអង្កការប្រាក់កម្ចី បច្ចុប្បន្នមិនមែនជារបស់រដ្ឋនោះទេហេតុដូចនេះសូមឲប្រព័ន្ធតុលាការប្រើរូបភាពផ្សេងក្នុងការចុះបង្ក្រាបឬរឹបអូសទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដោយមិនឲកងកំលាំងប្រដាប់ចូលរួមនោះទេ។
ឯកឧត្តម អង់ វង្សវឌ្ឍនា បានមានប្រសាសន៍ថា សូមឲព្រះរាជអាជ្ញាទទួលតំណែងថ្មីត្រូវចេះសហការនិងយកចិត្តទុកដាក់ក្នុងពេលបំពេញភារកិច្ច ហើយបើបុគ្គលណាមួយប្រព្រឹត្តខុសពីក្រុមសិលធម៌និងប្រឈមមុខចំពោះមុខច្បាប់៕
មាន វណ្ណតារា