ព្រះចៅអធិការវត្តក្រឡាញ់ចាស់ ព្រះនាម ម៉ុច សៅលី និងម្ចាស់ផលិតកម្មBKSឈ្មោះ ឈុន សុវណ្ណភក្ដី រួមទាំងក្រុមការងារ បាននាំនៅអង្ករ គ្រឿងបរិភោគមួយចំនួន និងថវិកាសរុបទាំងអស់ 643$ជួយដល់លោកយាយ ឈឹម ថា មានជម្ងឺលើសឈាមខូចមួយចំហៀងខ្លួន រស់នៅម្នាក់ឯង នៅក្រុងព្រះសីហន។
លោក ឈុន សុវណ្ណភក្តី បានបញ្ជាក់ថា៖អំណោយទាំងនេះលោកបានរៃអង្គាសពីបងប្អូនសប្បុរសជននិងអំណោយផ្ទាល់ខ្លះផងដែរដើម្បីជូនលោកយាយកំសត់ម្នាក់នេះបន្ទាប់ពីបានដឹងដំណឹងនេះតាមបណ្តាញសង្គមរបស់លោក ខៀវ សាវ៉ុន នៅខេត្តព្រះហសីហនុ។
លោក សុវណ្ណភក្តីបន្តថា លោកនិងក្រុមការងារនឹងខិតខំបន្តរកជំនួយទៀតដើម្បីជួយលោកយាយកំសត់នេះ។
សូមបញ្ជាក់ថា លោកយាយ ឈឹមថា ជាស្ត្រីមេម៉ាយប្តីស្លាប់ចោលនិងគ្មានកូនចៅ សាច់ញាតិមើលថែទេ។
រាល់ថ្ងៃរស់ដោយសារដើរសុំទានក្នុងផ្សារលើក្រុងព្រះសីហនុ។
ពេលយប់គាត់សំរាកតាមសំយ៉ាបផ្សារលើក្បែរកន្លែងលក់បន្លែនិងត្រីបន្ទាប់ពីម្ចាស់កន្លែងរើឥវ៉ាន់ទុកត្រលប់ទៅផ្ទះវិញ។
គួររំលឹកប៉ុន្មានថ្ងៃនេះលោកយាយ ឈឹម ថា ត្រូវបានសប្បុរសជននានាបានយកអំណោយនិងថវិកាជួយសំរួលការលំបាកជាបន្តបន្ទាប់ក្រៅពីសប្បុរសជនរបស់លោក ឈុន សុវណ្ណភក្តីនិងព្រះចៅអធិការវត្តក្រឡសញ់ចាស់។
អ្វីដែលគួរកត់សំគាល់នោះគឺថាពេលនេះត្រូវបានលោក ឈុន សុវណ្ណភក្តី ម្ចាស់ផលិតកម្ម BKS,ព្រះតេជគុណចៅអធិការវត្តក្រឡាញ់ចាស់និងក្រុកការងារបានជួលបន្ទប់អោយគាត់បានស្នាក់នៅនិងមានគំរោងជួយទំនុកបំរ៉ុងគាត់ជាបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ជូនផងដែរថាជំពោះការព្យាបាលជម្ងឺលើសឈាមនេះលោកយាយខាងលើនេះ មានសប្បុរសជនម្នាក់ឈ្មោះ រិទ្ធ នៅក្រុងព្រះសីហនុបានធានាថាជួយផ្តល់ថ្នាំលេបជួនលោកយាយដោយឥតគិតថ្លៃពេញមួយជីវិតតែម្តង។