ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ

0
  • រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹង និងការសម្អាតក្រុង ដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៥ ឆ្នាំ២០១៧ ក្រោមប្រធានបទ ’’ ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ’’ដើម្បីកាត់បន្ថយកាកសំណល់ថង់ប្លាស្ទិក ពិសេសចូលរួមដល់ការអភិវឌ្ឍទីក្រុងនៃព្រះរាជាណាចក្រកម្ពុជាអោយក្លាយជាទីក្រុងស្អាតប្រកបដោយភាពទាក់ទាញ និងនិងផ្តល់ភាពកក់កក្តៅ និងសុខុមាលភាព របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ក្រោមវត្តអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលរងខេត្ត និងលោក លោកស្រីថ្នាក់ដឹកនាំ កងកម្លាំងប្រដាបអាវុធ និងសិស្សនិស្សិត យុវជន ប្រជាពលរដ្ឋ ចូលរួមពិធីមិទ្ទិញ និងចូលរួមសម្អាតតាមគោលដៅមួយចំនួនក្នុងក្រុងផងដែរ ដើម្បីជាចលនាបំផុសអោយប្រជាពលរដ្ឋមាន ការចូលរួមទាំងអស់គ្នា ដើម្បីបរិស្ថានស្អាត។