-វេលាម៉ោង០២ៈ៣០នាទី ថ្ងៃទី១៥.៣.២០១៧ កម្លាំងមន្ទីរយុត្តិធម៏ចំនួន៦នាក់ ដឹកនាំដោយលោកវ.ទោ ឆេង វុទ្ធី ប្រធានមន្ទីរ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួច(មានស្ថានទម្ងន់ទោស) នៅចំណុចក្រុម១៤ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុៈ
1.ឈ្មោះ ខៀវ ភារម្យ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ។
2.ឈ្មោះ ធឿន មករា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ។ទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ មួយទាវ ភេទស្រី អាយុ58ឆ្នាំ មុខរបរ អាជីវករ មានទីលំនៅ ក្រុម 14 ភូមិ2 សង្កាត់ 4 ក្រុង និងខេត្តព្រះសីហនុ។
វត្ថុតាងៈ ធុងហ្គាសចំនួន5.កន្ទុយម៉ាស៊ីនត្រជាក់ចំនួន១.កន្ត្រៃកាត់ដែកចំនួន១ និងកូនសោរមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកំលាំងជំនាញកំពុងធ្វើការសាកសួរតាមនីតិវិធី។