ហូណានៈ ផ្សែងខ្មួលខ្មាញ់បានហោះត្រដែតត្រសែតកប់អាកាស នៅក្រុងហ្សេងហ្សូ ខេត្តហូណាន ប្រទេសចិន ដែលវាហាក់ដូចជាគ្រាប់បែកបរមាណូ ឬអាវុធនុយក្លេអ៊ែរ ដូច្នោះដែរ ប៉ុន្តែវាពុំដូចនោះទេ វាជាផ្សែងនៃការបំផ្លាញគ្រាប់ និងអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលរឹបអូសបានពីការវាយឆ្មក់កន្លងមកនៅខេត្តមួយនេះ។
បើតាមវេបសាយបរទេសចិ ឆាយណាដេលីកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៤ បានបង្ហាញថា ដុំផ្សែងក្រាស់បានលាតសន្ធឹងហោះពីលើដីដែលគ្មានជីជាតិនៅក្រុង Zhengzhou ខេត្តហូណាន នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ 2014 ខណៈដែលក្រុមនគរបាលបានបំផ្លាញគ្រាប់ និងអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះរហូតដល់ទម្ងន់ 1,775 គីឡូក្រាម ក្នុងនោះមានគ្រាប់ដែលចាប់បាន 16,900 ,
រឹបអូសបាន 26,500 គ្រាប់,និងចំនួន 150 គ្រាប់ទៀតជាគ្រាប់បែក និងឧបករណ៍ផ្សេងទៀតដែលរឹបអូសយកបានផ្ទុះក្នុងអំឡុងពេលវាយឆ្មក់នៅក្នុងខេត្តនេះ។ យុទ្ធនាការវាយឆ្មក់ និងការប្រមួលអាវុធជាតិផ្ទុះនេះបានកើតឡើងទូទាំងប្រទេសចិន ចាប់តាំងពីរដ្ឋាភិបាលក្រុងប៉េកាំងបានប្រយុទ្ធនឹងភេរវកម្ម បន្ទាប់ពីមានការវាយប្រហារ ដោយគ្រាប់បែកនាផ្សារមួយដែលបានសម្លាប់មនុស្សជាង៤០នាក់ និងរបួស៩៤នាក់៕