- ខេត្តព្រះសីហនុ៖(បឋម)មានសេចក្តីរាយការណ៍មកថា នៅវេលាម៉ោង១៤.៣០នាទី.ថ្ងៃទី១៤.០៣.២០១៧
កម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខកោះរ៉ុងសហការជាមួយមន្រ្តីបញ្ជាការឯកភាពរដ្ឋបាលខេត្ត(ក្រុមការងារទប់ស្កាត់ការរុករានទន្រ្ទានកាប់ព្រៃយកដីខេត្ត)បានចុះទៅពន្លត់ភ្លើងឆេះព្រៃនៅចំណុចភូមិកោះតូច.សង្កាត់កោះរ៉ុង.ក្រុង_ខេត្តព្រះសីហនុក្នុងផ្ទៃដីប្រហែល២០ហិចតា។
បច្ចុប្បន្នភ្លើងត្រូវបានពន្លត់រលត់អស់ទាំងស្រុង ករណីនេះក្រុមការងារទប់ស្កាត់ការរុករានទន្រ្ទានកាប់ព្រៃយកដីកំពុងធ្វើការស្រាវជ្រាវរកជនពាក់ព័ន្ធក្នុងករណីដុតព្រៃខាងលើដើម្បីចាត់ការតាមផ្លូវច្បាប់៕ប្រភព កោះរ៉ុង