WHO : វីរុស​អេ​បូ​ឡា​សម្លាប់​មនុស្ស​ជាង​២០០​នាក់​នៅ​ហ្គី​ណេ​

0

​ហ្គី​ណេៈ មនុស្ស​ជាង 200 នាក់​បាន​ស្លាប់​ដោយសារ​មេរោគ​អេ​បូ​ឡា (Ebola) នៅក្នុង​ប្រទេស​ហ្គី​ណេ ដែលមាន​ការផ្ទុះ​ដ៏​អាក្រក់​បំផុត មិន​ធ្លាប់​មាននៃ​ជំងឺ​នេះ​ពីមុនមក​។ នេះ​បើតាម​របាយការណ៍​រប​ស់​អង្គការ​សុខភាព​ពិភពលោក បានឱ្យដឹង ហើយ​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​វេ​ប​សាយ​បរទេស​អាល​ហ្សា​ហ្សី​រ៉ា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ។​ ​

ទីភ្នាក់ងារ​សុខភាពរ​បស់​អង្គការសហប្រជាជាតិ បានឱ្យដឹង​កាលពី​ថ្ងៃ​ពុធ ថា ខ្លួន​បាន ចុះបញ្ជី នូវ​មនុស្ស​ចំនួន 328​នាក់ ដែល​បានបញ្ជាក់ ឬ​សង្ស័យថា​មាន​ករណី​នៃ​ការ​រាតត្បាត​របស់​ជំងឺ អេ​បូ​ឡា នៅក្នុង​ប្រទេស​នេះ ក្នុងនោះ​មាន 208 នាក់​បាន​ស្លាប់ ហើយ​មាន​មនុស្ស​ចំនួន 21 នាក់​បាន​ស្លាប់ ដែល​បាន​ចុះបញ្ជី​នៅ​ចន្លោះ​ពីថ្ងៃ​ទី​29 ខែឧសភា ដល់​ថ្ងៃទី​១ ខែមិថុនា ២០១៤​។​ ​សម្រាប់​ប្រទេសជិតខាង​រួមមាន​ប្រទេស​សេ​រ៉ា​ឡេ​អូន និង​ប្រទេស​លី​បេ​រី​យ៉ា ក៏បាន រាយការណ៍​ផងដែរ​ពី​ការឆ្លង​មេរោគ ហើយ​មាន​ចំនួន​ច្រើនជាង​នេះ​ផងដែរ​។

អង្គការ​សុខភាព​ពិភពលោក ដែល​បាន​ពណ៌​នាពី​ការផ្ទុះ​នូវ​ជំងឺ​នេះ​ជា​លើកទីមួយ នៅ​ភាគ​ខាងលិច របស់​ប្រទេស​អាហ្វ្រិក​ថា​នេះ​ជា​ផ្នែក​មួយ​នៃ​ការលំបាក​បំផុត​ដែល​ត្រូវ​ប្រឈមមុខ ។​ ​ទីភ្នាក់ងារ​នេះ​បាន​និយាយថា មកដល់ពេលនេះ មាន​មនុស្ស​ចំនួន 79​នាក់ ត្រូវបាន​អះអាង និង​សង្ស័យថា​មាន​ករណី​មាន មេរោគ​អេ​បូ​ឡា ត្រូវបាន​រាយការណ៍ នៅក្នុង​ប្រទេស​សេ​រ៉ា​ឡេ​អូន​។ ក្នុងនោះ​មាន​៦​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ​។​ ​ជំងឺ​នេះ​ហាក់ដូចជា​បាន​ងើបឡើង​វិញ នៅក្នុង​ប្រទេស​លី​បេ​រី​យ៉ា តែ​បាន​មិនបាន​កត់ត្រា ករណី​ថ្មី​សម្រាប់​រយៈពេល​ពី​រខែក​ន្ល​ង​ទៅនេះ​ទេ ។ អង្គការ​សុខភាព​ពិភពលោក​(WHO) បានឱ្យដឹងថា មនុស្ស​ម្នាក់​ជឿថា​ត្រូវបាន​ឆ្លង​មេរោគ នៅក្នុង Kailahun នៅក្នុង ប្រទេស​សេ​រ៉ា​ឡេ​អូន បានមក​ព្រំដែន​និង បាន​ស្លាប់​នៅ Foya ។ សាកសព​ត្រូវបាន​គេ​នាំ​ត្រឡប់​ទៅ Kailahun ហើយ​ត្រូវបាន​កប់​។​ ​

ប្រទេស​សេ​រ៉ា​ឡេ​អូន បានដាក់​កម្រិត​ការធ្វើដំណើរ នៅក្នុង​តំបន់​មួយចំនួន​ហើយ បាន​អះអាង​ជាថ្មី​ស្តីអំពី​ការហាម​ប្រាម លើ​ការធ្វើដំណើរ​ទៅ មុន​បុណ្យសព នៅក្នុង ប្រទេស​ហ្គី​ណេ ជិតខាង ក្នុង​គោលបំណង ដើម្បី​បញ្ឈប់ ការរីក​រាលដាល នៃ​ជំងឺ នេះ​។​ ​មេរោគ​នេះ គឺជា​ផ្នែក​មួយ នៃ​ការ ស្លាប់ ច្រើន​បំផុត នៅលើ​ពិភពលោក​។ វា​ត្រូវបាន​គេ បាន​រកឃើញ លើកដំបូង​នៅក្នុង ឆ្នាំ 1976 ហើយ​ឥឡូវនេះ សាធារណរដ្ឋ ប្រជាធិបតេយ្យ​កុង​ហ្គោ ក៏មាន​ការផ្ទុះ​នូវ​ជំងឺ​នេះ​ដែល​បានសម្លាប់​មនុស្ស 280​នាក់​។​

​តាម​ប្រភពពី​វិទ្យុ​មួយ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ថា រោគសញ្ញា​នៃ​មេរោគ Ebola រួមមាន​ការហូរ​ឈាម​តាម​ច្រមុះ និង​សរីរាង្គ​មួយចំនួន​មិន​ដំណើរការ​ទាំងស្រុង​។ អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន បាន​ឲ្យ​ដឹងថា អាជ្ញាធរ​នៅ​តំបន់​អាហ្វ្រិក​ខាងលិច​បាន​នឹង​កំពុង​ព្យាយាម​ប្រាប់​បង ប្អូន​សាច់ញាតិ​ដែល​ទៅ​ចូលរួម​ក្នុង​ពិធី​បុណ្យសព​អ្នកស្លាប់​ទាំងនោះ មិន​ឲ្យ​ប៉ះ​សាកសព​ឡើយ​។​ ​

មាន​របាយការណ៍​មក​ថា​មេរោគ Ebola បាន​ឆ្លង​មកពី​សត្វ​ប្រជៀវ​។ លោក Remy Lamah រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​នៃ​ប្រទេស​ហ្គី​ណេ​ធ្លាប់បាន​ប្រាប់​ប្រជាជន មិន​ឲ្យ​បរិភោគ​ម្ហូបអាហារ​ធ្វើ​អំពី​សត្វ​កណ្តុរ​, ស្វា និង​ប្រជៀវ​ដែល​វា​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​៕Guinea