កំពង់ធំ. ឯកឧត្តម. គង់. វិមាន អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ កោតសរសើរចំពោះសហគមន៍ ដែលបានអភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់ រហូតមានដៃគូរល្អៗ ក្នុងការបង្កើនភាពរីកចំរើន ចាប់តាំងពីឆ្នាំ ២០១២មក ដោយឡែកនៅក្នុង ខេត្តកំពង់ធំ គឺខេត្តស្ថិតនៅចំកណ្តាលនៃព្រះរាជណាចក្រកម្ពុជា ខេត្តកំពង់ធំ. មានសក្តានុពលយ៉ាងសំខាន់ ក្នុងការវិនិយោគ មានផ្ទៃដីសម្រាប់ការវិនិយោគ ដំណាំកសិកម្ម រោងចក្រ សហគ្រាស បច្ចុប្បន្នខេត្តកំពង់ធំ មានដំណាំកៅស៊ូ ១១ម៉ឹនហិចតា ស្វាយចន្ទីរ ដំឡូងមី ល្ង សណ្តែកសៀង ដែលកំពុងតែត្រូវបាននាំចេញទៅកាន់ទៅផ្សារ ។
លោក មាស ចម ប្រធានសហគមន៍ ម្រាកពន្លឺថ្មី៣ភូមិសាមគ្គី. បានបង្កើតសហគមន៍នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ២០១២ ចុះបញ្ជីរជាផ្លូវការ
មុខរបរសហគមន៍.មាន៧សំខាន់ៗ ក្នុងនោះមាន ឥណទានសាច់ប្រាក់ ទិញ លក់គ្រាប់ស្វាយចន្ទីរ កែច្នៃគ្រាប់ស្វាយចន្ទីរ លក់ចំណីសត្វ. សេវារោងបុណ្យការ សេវាប្រាក់សន្សំ បញ្ញើប្រាក់ ទិញលក់ជីសរីរាង្គ មានសមាជិក. ១៥១នាក់ ៣ភូមិ ភូមិម្រាក កថ្មី ៤៣នាក់ ភូមិម្រាក កចាស់ ៤១នាក់ ម្រាក ខថ្មី ៦៧នាក់ គោលបំណងសហគមន៍ គឺចង់អោយសមាជិកក្នុងសហគមន៍ មានប្រាក់ចំណូលសមរម្យ ពីមុខរបរលើដំណាំស្វាយចន្ទី សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ កាត់បន្ថយចំណាក់ស្រុក និងមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់ការផ្គត់ផ្គង់កាសិក្សារបស់កូនៗ ព្រមទាំងមានការថែទាំសុខភាពអោយបានល្អ។
លោក ធីវ វណ្ណធី. ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ធំ. បានមានប្រសាសន៍ ណែនាំអោយប្រជាកសិកម្មទាំងអស់ ថែរក្សាសុខភាព ជាចម្បង មុននឹងចុះទៅចំការធ្វើការបាញ់ថ្នាំពុល ចៀសវាងការកើតជំងឺ. មន្ទីរកសិកម្មគាំទ្រ នូវបច្ចេកទេស ក្នុងការថែរក្សាដំណាំដាំដុះទាំងឡាយ ដើម្បីឲ្យផលិតផលមានគុណភាព អាចប្រកួតប្រជែងទីផ្សារជាតិ និងអន្តរជាតិ មន្ទីរកសិកម្មនឹងបើកទីតាំងប្រមូលទិញ កសិផលរបស់បងប្អូន នៅខែក្រោយនេះ ដោយខណះនេះកំពង់ដំណើរការសាងសង់បាន៥០ភាគរយហើយ សម្រាប់ការទ្រទ្រង់ទទួលទិញ ដូចជាបន្លែ និងស្រូវ ស្វាយចន្ទីរ សម្រាប់ទីផ្សារបស់បងប្អូន និងសូមគាំគ្រប់សកម្មភាពរបស់ សហគមន៍ និងសុំអោយ ខិតខំរកម្ចាស់ជំនួយបន្ថែម ដើម្បីជួយគាំទ្ររ នូវការរីចម្រើនរបស់បងប្អូន. ជាពិសេសគឺត្រូវសាមគ្គីគ្នា សហការគ្នា ។
លោក. សេង អាន ប្រធានមន្ទីរទេសចរណ៍. ខេត្តកំពង់ធំ. បានមានប្រសាសន៍ថា សំំណូមពរដល់ សហគមន៍ នៅស្រុកប្រាសាទបាល្ល័ង ធ្វើអោយមានសកម្មភាពរស់រវើក. ក្នុងការរួមគ្នាបង្កើន ផលិតផលដូចជាស្វាយចន្ទីរជាដើម ដោយមិនត្រូវ. ពឹងផ្អែកតែអង្គការមួយមុខនោះទេ. ជាពិសេសកន្លែង ផលិតគ្រាប់ស្វាយចន្ទីរ ត្រូវមានអនាម័យ ខ្យល់អាកាសចេញចូលបានល្អ ដើម្បីការពារសុវត្តិភាព សុខភាព អ្នកផលិត និងអ្នកបរិភោគ។.
ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំបានបញ្ចាក់ថា ស្វាយចន្ទីរនៅខេត្តកំពង់ធំ ក្នុងប្រទេសកម្ពុជា បាននាំចេញច្រើនជាងគេទៅទីផ្សារអន្តរជាតិ ដូច្នេះដើម្បីអោយផលិតផល មានគុណភាពល្អ ប្រមូលផលបានច្រើន ត្រូវមាន ការពិភាគក្សាជាមួយមន្ទីរកសិកម្ម ដើម្បីអោយដឹងពីការថែរក្សា ចៀសវាងការខូចខាតដំណាំដោយការថែរក្សាមិនត្រូវតាមបច្ចេកទេស.និងសូមផ្តាំផ្ញើរដល់បងប្អូន ព្យាយាមសិក្សាពីវិធីបង្កាត់ពូជដំណាំ របៀបផ្សាំ របៀបថែរក្សា ដើម្បីងាយស្រួលក្នុងការផលិត ដោយមិនចាំបាច់ទិញកូនស្វាយចន្ទីពីក្រៅសហគមន៍ ប្រសាន៍នេះត្រូវបានលើកឡើងកាលពីថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៧ ក្នុងពិធីសម្ពោធន៍ បើកអោយប្រើប្រាស់ ឃ្លាំងស្តប់ និងលក់គ្រាប់ស្វាយចន្ទី របស់សហគមន៍ កសិកម្មម្រាកពន្លឺថ្មី បីភូមិសាមគ្គី។
ដោយ. ប៊ុន. រដ្ឋា