ខេត្តព្រះសីហនុ៖អភិបាលខេត្តព្រះសីហនុឆ្លៀតចុះពិនិត្យការងារធ្វើផ្លូវចាក់បេតុងឆ្ពោះទៅតំបន់កោះខ្យងស្រុកព្រៃនប់។
ថ្ងៃទី១៦ខែមីនាឆ្នាំ២០១៧នេះក្រុមការងារវិស្វកម្មសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនធ្វើផ្លូវបេតុងតភ្ជាប់ពីផ្លូវជាតិលេខ4ចូលទៅតំបន់កោះខ្យងដែលមាន
ប្រវែង៧៣០០ម៉ែត្រ
ទទឹងប្រវែង៧ម៉ែត្រ កម្រាស់ ២តឹកឆ្លងកាត់បី
ឃុំ គឺ1ឃុំអូរឧញ៉ាហេង 2ឃុំបឹងតាព្រហ្ម និងទី3ឃុំអូរជ្រៅឆ្ពោះ
ទៅភូមិកោះខ្យង។
នៅចំណុចឃុំអូរជ្រៅក្រុមការងារបាន ត្រាសេ ដីសនិងគ្រួសក្រហមកិនបង្ហាប់ទ្រូងផ្លូវបាន១០០%ហើយដែរ។
បច្ចុប្បន្ននេះចាប់ផ្ដើម រ៉ែងដែកចាក់បេតុងបណ្តើរៗហើយដែរ។
គិតមកដល់ថ្ងៃ១៦មីនា២០១៧នេះក្រុមការងារចាក់បានមួយចំហៀងធ្វើបានប្រវែង២២៥ម៉ែត្រហើយ។