(ខេត្តកំពង់ធំ)៖ កំម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ សហការជាមួយអាវុធហត្ថស្រុកបារាយណ៍បានឃាត់ខ្លួនស្រ្តីម្នាក់ពាក់ព័ន្ធ និងការប្រើប្រាស់ និងរក្សាទុកំនៅសារធាតុញៀន ដោយមានការសម្របសម្រួលពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ។
ការឃាត់ខ្លួនស្រ្តីរូបនេះ ធ្វើឡើង នៅជាប់បណ្ដោយផ្លូវជាតិលេខ៦ ចំនុចិទួលគ្រើល ស្ថិតនៅក្នុងផ្ទះរបស់ស្រ្តីជាជន់ីសង្ស័យតែម្ដង ស្ថិតនៅភូមិទួលទំពូង ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ វេលាម៉ោងប្រមាណ ១១: ០០ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ។
ស្រ្តីដែលត្រូវបានឃាត់ខ្លួសង្ស័យពាក់ព័ន្ធនិងថ្នាំញៀនមានឈ្មោះ ខុល ថាន អាយុ៣៥ឆ្នាំ រស់នៅភូមិទួលទំពូង ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។កម្លាំងសមត្ថកិច្ចឆែកឆេររកឃើញថ្នាំញៀនមួយកញ្ចប់ លុយដុល្លារចំនួនជាង១ពាន់ លុយរៀលចំនួនជាង២ម៉ីន និងទូរស័ព្ទម៉ាកទំនើបចំនួន២គ្រឿង ។
ស្រ្តីដែលជាជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅរាជអាវុធហត្ថខេត្តដើម្បីកសាងសំនុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ ស្អែកនេះដើម្បីចាត់ការទៅ តាមនីតិវិធីច្បាប់ ៕