អភិបាលខេត្តនឹងពិនិត្យមើលការអនុញ្ញាតអោយចិញ្ចឹមបង្គារនៅបឹងកង្កែបឡើងវិញបើសិនជាប៉ះពាល់ដល់ប្រជាពលរដ្ឋ

0
  • ខេត្តព្រះសីហនុ៖អភិបាលខេត្តព្រះសីហនុគ្រោងពិនិត្យឡើងវិញនូវគំរោងចិញ្ចឹមបង្គារសាកល្បងរយះពេលមួយឆ្នាំតាមបែបវារីវប្បកម្មទំនើបនៅបឹងកង្កែបបន្ទាប់ពីម្ចាស់កសិដ្ឋានចាក់ដីចូលក្នុងទីតាំងចិញ្ចឹមនាំអោយមានប្រតិកម្មពីពលរដ្ឋ។

ការអនុញ្ញាតអោយមានការចិញ្ចឹមបង្គារសាកល្បងតាមបែបវារីវប្បកម្មទំនើបនៅបឹងកង្កែបមានទីតាំងនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ខេត្តព្រះសីហនុ (ក្បែរឆ្នេររាម)រយៈពេល១ឆ្នាំដើម្បីបំពេញតំរូវការក្នុងស្រុកនិងលើកទឹកចិត្តអ្នកចិញ្ចឹមក្នុងស្រុកផងខណៈបច្ចុប្បន្ននេះបង្គារស្រស់(បង្គាររស់)មួយចំនួនធំត្រូវបានគេនាំចូលពីប្រទេសជិតខាងយកមកលក់នៅខេត្តព្រះសីហនុ។
ដោយឡែកបង្គារធម្មជាតិក្នុងសមុទ្រខ្មែរដែលលក់តាមទីផ្សារសព្វថ្ងៃនេះគឺសុទ្ធតែបង្គារក្លាសេទឹកកក(បង្គារងាប់)។
ករណីនេះបណ្តាលអោយមានការមិនសប្បាយចិត្តខ្លះៗដែរពីប្រជាពលរដ្ឋមួយចំនួនដែលរកស៊ីប្រចាំថ្ងៃនៅក្នុងបឹងនេះ។ក្រុមពលរដ្ឋទាំងនោះបានសំណូមពរអោយរដ្ឋបាលខេត្តព្រះសីហនុពិចារណាផ្អាកគំរោងនេះវិញ។ព្រោះការយកចំណែកបឹងនេះទៅចិញ្ចឹមបង្គាររបស់ឯកជនបែបនេះអាចប៉ះដល់ជីវភាពពួកគាត់។មួយវិញទៀតក្រុមពលរដ្ឋឃើញមានចាក់ដីចូលក្នុងទីតាំងចិញ្ចឹមនេះគាត់បារម្ភខ្លាចបន្លំភ្នែកយកដីកាន់កាប់។

  1. អភិបាលខេត្តព្រះសីហនុ

បញ្ហានេះដែរឯឧត្តម​​​​ យន្ត មីន អភិបាលខេត្តព្រះសីហនុបានបញ្ជាក់អោយដឹងថា “កន្លងមកឯកឧត្តមបានអនុញ្ញាតអោយគេចិញ្ចឹមបង្គារនៅបឹងនេះគ្រាន់តែជាការសាកល្បងរយៈពេលមួយឆ្នាំប៉ុណ្ណោះលើទំហំផ្ទៃដីបឹង២ហិចតាក្នុងទំហំបឹងសរុបប្រមាណជាង៦០០ហិចតា។”
ឯកឧត្តម យន្ត មីនបានបន្តថា”បញ្ហានេះប្រសិនណាជាមានផលប៉ះពាល់ដល់ពលរដ្ឋមែនខេត្តនឹងប្រជុំជាមួយ
ជំនាញអោយពិនិត្យរឿងនេះឡើងវិញដើម្បីរកទីតាំងណាសមស្របជូនកសិករដែលមានបំណងចិញ្ចឹមបង្គារតាមបច្ចេកទេសទំនើបសំរាប់បំពេញតំរូវការក្នុងស្រុកផងនិងលើកទឹកចិត្តដល់អ្នកចិញ្ចឹមក្នុងស្រុកផងដែរ។”

តែយ៉ាងណាតាមប្រភពបង្ហើបថា៖អ្នកដែលជំទាស់ខ្លាំងដាច់ខាតនោះគឺអ្នកធំអ្នកមានដែលមានដីនៅក្បែរទីតាំងចិញ្ចឹមបង្គាររវាងបឹងកង្កែបនេះនិងឆ្នេរសមុទ្ររាមតែម្តងដោយឡែកពលរដ្ឋមិនសូវប៉ុន្មានទេ។

ករណីនេះទំនងជាគេខ្លាចខូចសោភណ្ឌទីតាំងដីរបស់គេនៅទីនោះនៅពេលណាមួយគេវិនិយោគនៅទីតាំងនេះព្រោះដីអ្នកមានអ្នកធំនេះបើមើលទៅខាងមុខទល់ឆ្នេរសមុទ្ររាមតែបើមើលទៅខាងក្រោយឃើញទល់បឹងនេះតែម្តង។
សូមបញ្ជាក់ថាបឹងកង្កែបនេះកាលដើមឡើយមានទំហំជាង៦០០ហិចតានិងមានដុះជុំជិតដោយព្រៃកោងកាង។តែសព្វថ្ងៃនេះផ្ទៃបឹងនេះត្រូវបានរួមតូចជាលំដាប់ដោយការទន្ទ្រានកាន់កាប់យកធ្វើកម្មសិទ្ធពីសំណាក់បុគ្គលមួយចំនួនដោយសង្ស័យថាលួចឃុបឃិតគ្នាជាប្រពន្ធ័ក្នុងអាណត្ថិដឹកនាំរបស់អភិបាលខេត្តព្រះសីហនុជំនាន់មុនៗ៕

ដាំបង្គោលរាយស្បៃរួចចាក់ដី