កំពង់ធំៈ សកម្មភាពបង្ក្រាប ដូចព្យុះភ្លៀងមួយមេធំ ធ្លាក់ចំខេត្តកំពង់ធំ បណ្តាលឲ្យឈ្មួញមួយចំនួនត្រូវបានឃាត់ខ្លួន និងឈ្មួញដែលខ្លះដែលដឹងខ្លួនថា ជាមុខសញ្ញាមានការភិតភ័យ បាននាំគ្នារំដោះឈើដែលបាន ស្តុប់ទុកបំរុងនឹងដឹកចេញ យកមកទំលាក់នៅតាមប្រឡាយទឹក ខ្លះដឹកឈើយកមកទំលាក់ទុកក្នុងស្រះទឹកក្បែរវត្ត ដើម្បីបំបាត់ភស្តុតាង រុញច្រានកំហុសចេញពីខ្លួន ព្រមទាំងបានទំលាក់កំហុសឲ្យ អ្នកម្ចាស់ដីដែល មិនបានដឹងរឿងអ្វី ឬក៏មានការពាក់ព័ន្ឋអ្វីនោះ។
ជាក់ស្តែងឈើប្រណិតជាច្រើនដុំ ដែលជាប្រភេទនាងនួន និងឈើធ្នង់ ត្រូវបានជនមិនស្គាល់មុខ នាំយកមក ទំលាក់ទុកចោលក្នុងស្រះទឹក ក្បែរវត្តពៅពិសី ស្ថិតនៅក្នុងភូមិ អូរគន្ធរត្បូង សង្កាត់អូគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ ឲ្យលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង ដឹកនាំកម្លាំងចុះប្រមូលវត្ថុតាង ឈើប្រណិតដែលឈ្មួញបានលាក់ទុក ក្រោមកិច្ចសហការ កំលាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្នែករដ្ឋបាលព្រៃឈើស្ទោង និងសង្កាត់កំពង់ស្វាយ ប៉ូលិស ប៉េអ៊ឹម កាលពីព្រឹកថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០១៤ វេលាម៉ោង ៧.៤៥នាទី ។
តាមប្រភពពត៌មាន ពីអ្នកធ្វើស្រែក្បែរស្រះទឹកនេះ បានឲ្យដឹងថា កាលពីជាងកន្លះខែមុន សកម្មភាពការចុះ បង្ក្រាបបទល្មើសឈើប្រណិត ការដឹកជញ្ជូន ការលាក់ស្តុបទុក ខណៈនោះក៏មានបុរសម្នាក់មិនស្គាល់អត្ត សញ្ញាណ បានមកសុំតាអាចារ្យវត្តថា សុំត្រាំឈើ១០សន្លឹកនៅក្នុងស្រះទឹក ហើយតាអាចារ្យវត្តក៏បានប្រាប់ ថាមានអីត្រាំទៅ លុះនៅពេលយប់ ក៏ស្រាប់តែមានគោយន្តដឹកឈើ ចំនួន៤គោយន្ត មានកម្មករ ជិត១០នាក់ បាននាំគ្នាសែងគគ្រឹកគគ្រេងយកឈើទៅទំលាក់ក្នុងទឹកស្រះ ។
តាមការឲ្យដឹងពី អ្នកស្រី ណៃ សុខ ជាម្ចាស់ស្រែបានឲ្យដឹងថា គាត់ពុំបានដឹងរឿងពាក់ព័ន្ឋទៅនឹងការស្តុប់ ឈើប្រណិតនេះទេ គ្រាន់តែមុនពេលកើតហេតុ គាត់បានបូមទឹកដាក់ស្រែប្រាំង លុះទឹកស្រកក៏បានប្រទះ ឃើញឈើរាប់រយកំណាត់ រងក នៅក្នុងស្រះមុខ២៥ទៅ៣០ សុទ្ធតែឈើប្រណិត ក៏មានកាតភិតភ័យពុំហាន រាយការជូនសមត្ថកិច្ច ខ្លាចមានរឿងពាក់ព័ន្ឋ តែបានប្រាប់អ្នកភូមិ ឲ្យដឹងឬ ក្រោយមកអ្នកភូមិក៏បានរាយការ ណ៍ជូននាយប៉ុស្តិ៍រដ្ឋបាល សង្កាត់អូរគន្ធរ ដើម្បីឲ្យព្រះរាជអាជ្ញាចុះមករឹបអូសវត្ថុតាង ។
សកម្មភាពបើកយុទ្ធនាការ ត្រូវបានអនុវត្តន៍ ចាប់តាំងពីព្រឹកព្រលឹម រហូតដល់ម៉ោង ១២ថ្ងៃត្រង់ ក៏មិនទាន់ អាចសរុបចំនួនឈើនៅឡើងទេ ដោយសារតែការប្រមូលឈើនៅក្នុង បាតស្រះទឹកមានភាពលំបាក សម្រាប់មុខសញ្ញាម្ចាស់ឈើ ត្រូវបានប្រភពទោះលាយឲ្យដឹងខ្លះៗហើយ ដោយសារតែគេជឿថា អាថកំបាំង ពុំមានឡើយនៅក្នុងលោក កុំហក់អ្នលដ៏ទៃបាន តែកុហកខ្លួនឯងពិតជាពុំបាននោះទេ ។
ក្នុងនោះដែរគេសង្កេតឃើញ ជំនាញស៊ើបអង្កេតកំពុងតែ សាក់សួរប្រភពនៅជុំវិញកើតហេតុ ដើម្បីវែកមុខ ឈ្មួញដុះស្លែរ ដែលកំពុងតែលាក់មុខ តែគូតនៅកណ្តាលវាល ។ ដោយ ប៊ុន រដ្ឋា