កំពង់ធំ =កាលពីវេលាម៉ោង11,30នាទីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ កំលាំងកងរាជអាវុធហត្ថខេត្តសរុបចំនួន៦នាក់ រថយន្ត២គ្រឿង ដឹកនាំដោយលោក វរសេនីយ៏ឯក ឈុត ភិរាជ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ចេញបង្ក្រាបករណីចែកចាយគ្រឿង ញឿននៅចំនុចភូមិខោស ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
តាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថាជា លទ្ធផលចាប់បានជនសង្ស័យចែកចាយគ្រឿងញៀន១នាក់ ឈ្មោះ ហឿ សុនាត ភេទប្រុសអាយុ34ឆ្នាំស្នាក់នៅភូមិខោ ឃុំទំរីងស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្រោយពេលឆែកឆេរកឃើញគ្រឿងញៀនចំនួន50កញ្ចប់ក្នុងនោះមាន (2កញ្ចប់ធំនិង48កញ្ចប់តូច ) លុយប៉ែតសិបប្រាំ $ លុយខ្មែរចំនួន មួយលានមួយសែនបួនរយរៀល ទូសព្ធ័ដៃ 2គ្រឿង ជញ្ជីងថ្លឹង១ កាបូបលុយ ១ អត្តសញ្ញាបណ្ណ័១ កូនសៀវភៅ២ក្បាល-ដាវ ១ដើម កាំបិតតាំងតោ 4 កាំបិតមុខពីរ ១ កាំបិតចោះក្បាលដប ១ទូយ៉ូ១ថង-កាតគ្រីម៉ូតូ១ ម៉ូតូc125 ១គ្រឿងពណ៏ខ្មៅសេរី២០១៧៕ ក្រោយពីសមត្ថកិច្ចយើងឃាតបាន បច្ចុប្បន្នកំពុងកសាងសំនុំរឿង បញ្ចូនទៅសាលាដំបូង ដើម្បីចាត់វិធាការតាមច្បាប់ ៕