ខេត្តព្រះសីហនុ៖អភិបាលខេត្តព្រះសីហនុជួបពិភាក្សាជាមួយប្រធានក្រុមហ៊ុន របស់រដ្ឋចិនមកពីខេត្ត អានហួយប្រទេសចិនដើម្បីស្វែងយល់អំពីសក្តានុពលខេត្តព្រះសីហនុក្នុងគោលបំណងបណ្តាក់ទុនរកស៊ីលើវិស័យសំខាន់បីរួមមានសេវាកម្មទេសចរណ៍ សណ្ឋាគារនិងសេវាកម្មថែទាំមនុស្សចាស់ដែលចូលនិវត្តន៍។
ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់ប្រតិភូក្រុមហ៊ុន ថាខេត្តព្រះសីហនុមានសក្តានុពលល្អណាស់ទាំងវិស័យឧស្សាហកម្មពាណិជ្ជកម្ម សេវាកម្ម ដឹកជញ្ជូននិងជាពិសេសវិស័យទេសចរណ៍តែម្តង។
ឯឧ យន្ត មីន សំដែងការស្វាគមន៍ចំពោះអ្នកវិនិយោគទាំងអស់ហើយក៍បានជំរុញលើកទឹកចឹត្តដល់អ្នកវិនិយោគចិនអោយចាប់អារម្មណ៍មករកស៊ីនៅខេត្តព្រះដីហនុកាន់តែច្រើនថែមទៀតនៅពេលខាងមុខ។
លោក Wang Zhiyong ដែលជាប្រធានក្រុមហ៊ុន ទទួលបន្ទុកផ្នែកវិនិយោគក្រៅប្រទេសរបស់រដ្ឋចិនបានកោតសរសើរថាខេត្តព្រះសីហនុមានការលូតលាស់លឿនណាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោក Wang Zhiyong បញ្ជាក់ថាខេត្តព្រះសីហនុពិតជាមានសក្តានុពលល្អណាស់។ ក្រុមការងាររបស់គាត់មកថ្ងៃនេះមានគោលបំណងបើករកស៊ីនៅខេត្តព្រះសីហនុលើវិស័យបីសំខាន់ៗ៖
១.សេវាកម្មទេសចរណ៍
២.សេវាកម្មសណ្ឋាគារ
៣.សេវាកម្មថែទាំមនុស្សចាស់ដែលបានចូលនិវត្តន៍។
គួរបញ្ជាក់ជូនថារយៈកាលប៉ុន្មានឆ្នាំចុងក្រោយគ្រាដែលឯឧ យន្ត មីន ចូលកាន់តំណែងជាអភិបាលខេត្តព្រះសីហនុ ត្រូវបានគេសង្គេតឃើញថាក្រុមហ៊ុនវិនិយោគមកពីប្រទេសចិនបានមកស្វែងយល់ដើម្បីបណ្តាក់ទុនរកស៊ីនៅខេត្តព្រះសីហនុច្រើនជាងគេគួរអោយកត់សំគាល់។