ខ័​ណ្ឌ ផ្នែករ​ដ្ធ​បាល​ព្រៃឈើ បើក​យុទ្ធនា​ការចុះ​ចាប់​ឈើប្រណិត​ ​នឹង​សិប្បកម្ម​គ្មាន​ច្បាប់​

0

​ ​ព្រះវិហារ ៖ កំលាំងចំរុះ​ដឹកនាំ​ដោយ​លោក​ស្រេង វុ​ទ្ធា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ព្រះ​ ​វិហារ លោក នួន សុខុម នាយរង​ខ័​ណ្ឌ រ​ដ្ធ​បាល​ព្រៃឈើ​ព្រះវិហារ លោក ឆេង សេង នាយ​ ​ផ្នែករ​ដ្ធ​បាល​ព្រៃឈើ​ត្បែងមានជ័យ សហការ​ជាមួយ​កំលាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ នឹង​ ​កំលាំង​ក​២ ជើងគោក លោក​អ៊ុច បូរិទ្ធ​ប្រចាំ​ទឹ​ស​ស្រុក​គូ​លេន បាន​បើក​យុទ្ធនាការ​ចុះបង្ក្រាប​ ​ឈើប្រណិត​ខុសច្បាប់​រយះពេល​៣​ថ្ងៃ​នៅក្នុង​ស្រុក​សង្គម​ថ្មី

ស្រុក​គូ​លេន នឹង​ក្រុង​ព្រះវិហារ​ ​ ​ជាក់ស្ដែង​កាលពី​ថ្ងៃទី​៥ កំលាំងរ​ដ្ធ​បាល​ព្រៃឈើ​បាន​ចាប់​ឈើប្រណិត​ធ្នង់​១​ដើម​មាន​ ​មុខកាត់​ជាង​១​មែត្រ បណ្ដោយ​ជាង​២០​មែត្រ នៅក្នុង​តំបន់​ព្រៃ​ការពារ​ប្រាសាទ​ព្រះ​ខ័​ណ្ឌ​ ​ថ្ងៃទី​៦​ចុះបង្ក្រាប​ទីតាំង​សិប្បកម្ម​កែឆ្នៃ​ឈើប្រណិត​២​កន្លែង​ជាប់​គ្នា របស់​មេ​ឈ្មួញ​ឈ្មោះ​ ​ប្រាក់ យ៉ាន ដែលមាន​ទីតាំង​នៅក្នុង​ភូមិ​ចំបក់​កោង ឃុំ​ត្បែង​២ ស្រុក​គូ​លេន ចាប់បាន​ឈើ​ ​ប្រណិត​ជាង​១០​មែត្រ​គូប រថ​យន្ន​ហ្វ​ត​១​គ្រឿង រួមទាំង​សម្ភារៈ​មួយចំនួនធំ​ទៀត​នឹ​នៅ​រសៀល​ ​ថ្ងៃទី​៧​ខែមិថុនា​ឆ្មាំ​២០១៤​នេះដែរ សមត្ថកិច្ច ផ្នែករ​ដ្ធ​បាល ព្រៃឈើ​ត្បែងមានជ័យ បាន​ចុះ​ ​បង្ក្រាប​ទីតាំង​ម៉ាស៊ីន​រ៉ៃ នៅក្នុង​ក្រុង​ព្រះវិហារ​ចាប់បាន​ឈើ​ជាច្រើន​មែត្រ​គូប​។​ ​

​ការបើក​យុទ្ធនា​ការចាប់​ឈើប្រណិត នឹង​សិប្បកម្ម​គ្មាន​ច្បាប់​ខាងលើនេះ ត្រូវបាន​ ​ទទួល​ការលើកទឹកចិត្ត នឹង​សាទរ​ពី​សំណាក់​មហាជន​នៅក្នុង​ខេត្តព្រះវិហារ នៅមាន​រោង​ ​សិប្បកម្ម​គ្មាន​ច្បាប់​ជាច្រើន​ទៀត​ដែល​កំពង់​ធ្វើ​អាជីវកម្ម​រាល់ថ្ងៃ ក៍​ប៉ុន្តែ​កាលពី​ថ្ងៃទី​២១ ខែ​ ​ឧសភា​កន្លងមកនេះ ខ័​ណ្ឌ​រ​ដ្ធ​បាល​ព្រៃឈើ​ព្រះវិហារ​បាន​កោះហៅ​អោយ​ម្ចាស់​សិប្បកម្ម​ ​កែឆ្នៃ​ទាំងអស់​ចូលមក​ធ្វើ​បែបបទ​សុំច្បាប់​ធ្វើ​អាជិ​វ​កម្ម​សិប្បកម្ម​របស់ខ្លួន​អោយបាន​ត្រឹម​ ​ត្រូវ​តាមច្បាប់​ស្ដីពី​ព្រៃឈើ​។​

​ ​លោក​នួន សុខុម នាយរង​ខ័​ណ្ឌ នឹង​លោក ឆេង សេង បានអោយដឹងថា យោងតាម​ ​បទបញ្ជា​របស់លោក អ៊ិត ភូម្រា នាយ​ខ័​ណ្ឌ​រ​ដ្ធ​បាល​ព្រៃឈើ​ព្រះវិហារ បាន​បញ្ជា​អោយ​គ្រប់​ ​ផ្នែក សង្កាត់ ទាំងអស់ ត្រូវតែ​បង្ក្រាប​ទាំងអស់​រាល់​ការធ្វើ​ចរាចរ ឈើប្រណិត នឹង​សិប្បកម្ម​ ​ដែល​ពុំមាន​ការអនុញ្ញាត​ច្បាប់​ពីរ​ដ្ធ​បាល​ព្រៃឈើ​។​ ​ ​

សូមបញ្ជាក់​ផងដែរ​ថា ឈើប្រណិត​ប្រភេទ​នាងនួន នឹង​ឈើ​ធ្នង់​ជា​ច្រើ​រយ​ដើម ដែល​ ​ស្ថិតនៅក្នុង​តំបន់​ព្រៃ​ការពារ​ប្រាសាទ​ព្រះ​ខ័​ណ្ឌ ដែល​គ្រប់គ្រង​ដោយ​មន្ទី​វប្ប​ធ៍​ម​នឹង​វិចិត្រ​ ​សិ​ល្បះ​ខេត្ត ត្រូវបាន​ឈ្មួញ​កាប់បំផ្លាញ​គ្មាន​សល់​១​ដើម ដោយសា​មានការ​បើកដៃ​ពី​សំណាក់​ ​ឆ្មាំ​កា​ពារ​ប្រសាទ ការកាប់​ឈើប្រណិត​គ្មាន​ការហាមឃាត់​ពី​សំណាក់​លោក ប្រធាន​មន្ទី​វប្ប​ ​ធ៍​ម​នឹង​វិ​ចិត្ត​សិ​ល្បះ​ខេត្តព្រះវិហារ មិនអាច​សុំ​ការបកស្រាយ​បំភ្លឺ​បានទេ ពី​សំណាក់​លោក​ ​នៅ សុគ​ណ្ណា កាលពី​ថ្ងៃអាទិត្យ​នេះ ។​

​ ​គួ​លំ​លឹក​ផងដែ​ថា ត្រីមាស​ទី​១​ឆ្នាំ​២០១៤ ខ័​ណ្ឌ​រ​ដ្ធ​បាល​ព្រៃឈើ​ព្រះវិហារ ចាប់​ ​ឈើ​ចំរុះ​បាន​៣១៨,២៩៨​មែត្រ​គូប​រួមទាំង​វត្ថុតាង​ជាច្រើន​ទៀត​៕ ​

 ដោយ  ឈឿង ចាន់001 002 003 Capture