កម្លាំង​ប៉ូលិស​ឃាត់ខ្លួន​ស្ត្រី​២​នាក់ បញ្ជូនទៅ​តុលាការ​ថ្ងៃ​នៅ​ស្អែក​ពាក់​ព័​ន្ទ​នាំ​ផលិតផល​សាប៊ូ​ក្លែងក្លាយ ចូលមក​ចែកចាយ​ទីផ្សារ​ក្រុង​សៀមរាប​

0

​សៀមរាប​:កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បាន​ឃាត់ខ្លួន​ស្ត្រី​ចំនួន​២​នាក់ កំពុង​ចែកចាយ​ផលិតផល​សាប៊ូ​ក្លែងក្លាយ នៅក្នុង​ទីផ្សារ​ក្រុង​សៀមរាប ត្រង់ចំណុច​ផ្សារលើ​ធំថ្មី ផ្នែក​ខាងក្រោយ​បញ្ជូនទៅ​ស្ថាប័ន​តុលាការ​នៅ​ថ្ងៃស្អែក​នេះ​។​

​នាយការិយាល័យ​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប លោក​វរសេនីយ៍ទោ សឿន សេន បាន​ឲ្យ​ដឹងថា ការឃាត់ខ្លួន​ស្ត្រី​២​នាក់​ខាងលើ ធ្វើឡើង​តាម​បញ្ជា​លោកស្រី​ឈួន សុភា​ ​ព្រះរាជអាជ្ញារង​។ ជនសង្ស័យ ទី​១ ឈ្មោះ សៀង ពៅ អាយុ​២៤​ឆ្នាំ ទី​២ ឈ្មោះ គឹម ធីតា អាយុ ២៨​ឆ្នាំ ពួកនាង​ទាំងពីរ មាន​អាសយដ្ឋាន​ក្រុងភ្នំពេញ​។​ ​

លោក​បញ្ជាក់ថា បន្ទាប់ពី​ឃាត់ខ្លួន គឺ​បាន​ដកហូត​សាប៊ូ​ដុស​ខ្លួន​ក្លែងក្លាយ ៥​ប្រភេទ​ចំនួន​២៣​កេស ស្មើ​៥៥០​ដប​ធំ​និង​២៥​ដប​តូច​។ សាប៊ូ​ក្លែងក្លាយ​ទាំង ៥​ប្រភេទ ត្រូវ​មេខ្លោង ក្លែងបន្លំ​ម៉ាក​សញ្ញា​របស់​ក្រុមហ៊ុន​ចំនួន​ពីរ គឺ​ក្រុមហ៊ុន ពេជ្រ​យូ​ធី និង​គិ​ប ស្រុ​ន​។ សាប៊ូ​ក្រុមហ៊ុន​ទាំងពីរ​ខាងលើ ដែល​បាន​នាំចូល​ពី​ប្រទេស​ម៉ាឡេស៊ី គឺ​បាន​បង់ពន្ធ ត្រឹមត្រូវ ដោយ​លក់​ចេញ​១​ដប​តម្លៃ​១៦០០០​រៀល ប៉ុន្តែ​សាប៊ូ​ក្លែងក្លាយ​នេះ ក្រុម​អ្នក​ចែកចាយ​លក់​តម្លៃ​ត្រឹមតែ ៨០០០ រៀល​ប៉ុណ្ណោះ នេះ​ជាការ​រំលោភ​កម្មសិទ្ធិបញ្ញា​មួយ​យ៉ាង​ធំ​។​ ​

លោក​បន្ថែមថា តាម​ការពិនិត្យ ឡា​បូ របស់​ជំនាញ​ផលិតផល​ក្លែងក្លាយ​នេះ អាច​បង្កបញ្ហា​សុខភាព​ស្បែក ដូចជា​រលាក​ស្បែក និង​បង្ក​ឲ្យ​មាន​រោគ​សើ​ស្បែក​ជាច្រើន​រូបភាព​។ ផលិតផល​ទាំងនេះ គឺ​ត្រូវ​កំទេចចោល ព្រោះ ពាក់​ព​ន្ធ័​ដល់​ជីវិត​មនុស្ស​។​ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប លោកស្រី ឈួន សុភា ដែល​ដឹកនាំ​ប្រតិបត្តិការ បាន​ថ្លែង តាម​ទូរស័ព្ទ​ប្រាប់​អ្នកកាសែត​ថា ជនសង្ស័យ​ទាំងពីរ​នាក់​ចាំបាច់​ត្រូវ​បញ្ជូនទៅ​តុលាការ​។​

លោក សឿន សេន បញ្ជាក់​កាលពី​ព្រឹក​ម៉ិ​ញ​ថា ពួកនាង​ទាំងពីរ​នាក់ នឹងត្រូវ​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃស្អែក បន្ទាប់ពី​សាកសួរ​រួចរាល់ ព្រោះ​ជាប់​ពាក់ព័ន្ធ​តាមផ្លូវ​ច្បាប់ ស្តីពី ម៉ាក​ពាណិជ្ជ​នាម និង​ការប្រកួតប្រជែង មិន​ស្មោះត្រង់ តាម​មាត្រា​៦៤៕10293715_1427259130880248_7715262317851630325_o 10321145_1427259020880259_4933659640402438372_o 10344255_1427258967546931_1273068970845712298_o