ខេត្តព្រះសីហនុ៖ នៅយប់ថ្ងៃទី២១ខែមីនាឆ្នាំ២០១៧ កន្លងទៅនេះ មានសត្វដំរីឈ្មោលមួយក្បាល បានចុះពីព្រៃ មកត្រដុសផ្តួលបង្គោលភ្លើងមួយដើម ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះស្រុកកំពង់សីលា បណ្តាលអោយឆក់ចរន្តអគ្គិសនីងាប់នៅហ្នឹងកន្លែង។
ប្រភពពីប្រជាពលរដ្ឋនៅទីនោះអោយដឹងថាកន្លងមកសត្វដំរីទាំងនេះយូរៗម្តងបានចុះមកអុកឡុកដំណាំអ្នកភូមិជាហូរហែរដែរ។ទើបតែលើកនេះវាទៅត្រដុះបង្គោលភ្លើងធំៗនៅចំណុចនេះអោយរហូតលំឆក់ងាប់តែម្តងទៅ។
បច្ចុប្បន្នមន្ត្រីជំនាញកំពុងចាត់ចែងតាមនីតិវិធីហើយបន្ទាប់ពីទទួលដំណឹងនេះ។