មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុចុះអប់រំណែនាំអំពីសុវត្ថិភាពចំណីអាហារនៅតាមសាលារៀនក្នុងស្រុកស្ទឹងហាវ

0

នៅព្រឹកថ្ងៃទី21 ខែមីនា ឆ្នាំ2017 មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយស្ថាប័នពាក់ព័ន្ធបានចុះផ្សព្វផ្សាយអប់រំដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណ 1149នាក់  នៃអនុវិទ្យាល័យ ហ៊ុនសែនកំពង់សិលា និងបឋមសិក្សាកំពង់សិលា ស្តីអំពីច្បាប់ទាក់ទងនឹងសុវត្ថិភាពម្ហូបអាហារ អត្ថប្រយោជន៍របស់អំបិលអ៊ីយូដ ការត្រួតពិនិត្យស្លាកសញ្ញាលើផលិតផលម្សៅទឹកដោះគោ និងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន។

នៅព្រឹកថ្ងៃដដែលក្រុមការងារបានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់នៅផ្សារកំពង់សិលា និងផ្សារតាមផ្ទះមួយចំនួននៅក្នុងស្រុកកំពង់សិលា ជាលទ្ធផលយើងបានធ្វើការដកហូតបានផលិតផលម្ហូបអាហារដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងគ្មានស្លាកសញ្ញាត្រឹមត្រូវដូចជា ទឹកក្រូចចំរុះ នំចំរុះ ចាហួយដូងកញ្ចប់ និងប័រកំប៉ុង សរុបចំនួន 345.68 គីឡូក្រាមដើម្បីយកទៅកំទេចចោលតាមច្បាប់របស់កាំកុងត្រូល ។