មណ្ឌលគិរីៈ មន្ត្រីរាជអាវុធហត្ថពីរនាក់ទទួលរងគ្រោះថ្នាក់ចរាចរណ៍ រហូតដល់បាត់បង់ជីវិតភ្លាមៗនឹងកន្លែងសង្ស័យពាក់ព័ន្ធទំនាស់ពាក្យសំដីកន្លែងផឹកស៊ីច្រើនជាង ទើបដេញបុកគ្នាបណ្ដាអោយមានគ្រោះថ្នាក់បែបនេះ។ហេតុការណ៍ដ៏អាក្រក់កើតឡើងកាលពីវេលាម៉ោង1នឹង40នាទីយប់ឈានចូលថ្ងៃទី08ខែមិថុនាឆ្នាំ2014ត្រង់ចំណុចផ្លូវបំបែកដាក់ដាំស្ថិតក្នុងភូមិស្ពានមានជ័យ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
តាមប្រភពព័ត៍មានពីរប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុប្រាប់ថានៅម៉ោងប្រមាណ1និង40នាទីយប់ថ្ងៃទី07មិថុនា 2014 ឈានចូលថ្ងៃទី08 មិថុនា 2014នេះគេបានប្រាប់ថាលឺសំលេងរថយន្តប្រហែល២ទៅ៣គ្រឿងរួមនិងម៉ូតូផងដែរហាក់បីដូចជាមានការប្រដេញគ្នារហូតដល់បុកគ្នាលាន់លឺស្នូរដូចរន្ទះបាញ់គ្រានោះក៏មានការផ្អើលឆោឡោ ពីព្រោះគ្រានោះក៏មានការលាន់លឺស្នូរផ្ទុះអាវុធ២ទៅ៣គ្រាបផងដែលមួយសន្ទុះក្រោយមកប្រជាពលរដ្ឋបាននាំគ្នាទៅចោមរោមមើលកន្លែងកើតហេតុ
គេឃើញមានរថយន្តឡិចស៊ិស៤៥០ មួយគ្រឿងបុកជាមួយម៉ូតូធំ១គ្រឿងទៀតរបស់មន្ត្រីអាវុធហត្ថជិះគ្នា២នាក់ដោយឃើញមន្ត្រីអាវុធហត្ថ២នាក់់បានស្លាប់រីឯម៉តូធំនោះបានកៀបជាប់ក្រោមរថយន្តអូសប្រមាណ១០០ម៉ែត្រទៅបុកបង្គោលភ្លើងរលំអស់១ដើមជ្រុលទៅបុករបងផ្ទះអ្នកស្រុកធ្វើយអោយរថយន្តទៅមុខលែងរួច។ប្រភពបានបន្តូថា មន្ត្រីអាវុធហត្ថដែលទទួលគ្រោះថ្នាក់ នឹងអ្នកបើករថយន្តLexusនេះប្រហែលផឹកស៊ីនៅកន្លែងណាផ្សេងជាមួយគ្នាហើយមានទំនាស់ពាក្យសំដីជាមួយគ្នា
ខ្លាំងខ្លារហើយមើលទៅ ទើបឈានដល់ការបាញ់បោះ នឹងបើករថយន្តបំបុកបែបនេះ។សមត្ថកិច្ចប្រាប់អោយដឹងថាអ្នកស្លាប់ក្នុងហេតុការណ៍ខាងលើនេះជាមន្ត្រីអាវុធហត្ថខេត្ត១ឈ្មោះចិត្ត្រា និង ម្នាក់ទៀតឈ្មោះខៀវ សំណាង បច្ចុប្បន្នកំពុងត្រូវបានអង្គភាពនិងក្រុមគ្រួសារនាំយកសពទៅតំកល់នៅវត្តធម្មយុទ្ធនៅលើភ្នំក្នុងខេត្តមណ្ឌលគិរីរងចាំសាច់ញាតិមកជួបជុំដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ លោក សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានប្រាប់អ្នកឆ្លើយឆ្លងព័ត៍មាន
យើងអោយដឹងថាគ្រោះថ្នាក់ចរាចរខាងលើនេះលោកកំពុងធ្វើការស្រាវជ្រាវរកពីមូលហេតុករណីគ្រោះថ្នាក់ចរាចរនេះ ហើយនៅព្រឹកថ្ងៃទី០៨ មិថុនា ឆ្នាំ២០១៤ សមត្ថកិច្ចកងរាជអាវុធហត្ថ បានធ្វើការឃាត់ខ្លួនមនុស្សចំនួន៤នាក់នៅក្នុងរថយន្តហើយលោកកំពុងតាមរកឃាត់ខ្លួនមនុស្ស២នាក់ថែមទៀតដែលរួមដំណើរក្នុងរថយន្តនោះដើម្បីសួរនាំ៕