ដំរីឆក់ខ្សែភ្លើងងាប់នៅខេត្តព្រះសីហនុយកទៅកប់នៅភ្នំតាម៉ៅ

0
  • ខេត្តព្រះសីហនុ៖លោក សាមុត សុធារិទ្ធ បរិស្ថានខេត្តព្រះសីហនុអោយដឹថាសត្វដំរីស្ដមួយក្បាលដែលបានងាប់ដោយខ្សែភ្លើងបញ្ជូនតង់ស្យុងខ្ពស់ឆក់នៅក្នុងឧទ្យានព្រះកុសមៈ គីរីរម្យ ភូមិសាស្ដ្រ ភូមិស្ទឹងច្រាល ឃុំអូបាត់រទេះ ស្រុកកំពង់សិលា ខេត្ត ព្រះសីហនុកាលពីយប់ថ្ងៃទី ២១ ខែ មិនា ២០១៧ ត្រូវបានរៀបចំពិធី និងកប់ទុកនៅឧទ្យាន សួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ នាព្រឹកថ្ងៃទី ២៣ មិនា ឆ្នាំ ២០១៧។

 

គោលបំណងនៃការយកដំរីនេះមកកប់ទុកនៅភ្នំតាម៉ៅគឺ៖

(១) ដើម្បីរក្សាសុវត្ថិភាពជៀសវាងមានជនខិលខួខលួចគាស់យកផ្នែកផ្សេងៗនៃគ្រោងឆ្អឹងរបស់សត្វដំរីនេះ។

(២) ជាសារអប់រំដល់មនុស្សគ្រប់វ័យអោយចេះស្រលាញ់និងចូលរួមក្នុងការថែរក្សាការពាសត្វព្រៃ។

(៣) អាចកាយគាស់យកគ្រោងឆ្ឆឹងនាពេលក្រោយដើម្បីរៀបចំជាសំណាកសម្រាប់ដាក់តាំងពិព័រណ៍នៅក្រសួងបរិស្ថាន សារៈមន្ទីរ ឬមជ្ឈមណ្ឌលដ៏ទៃទៀតដើម្បីបម្រើអោយការអប់រំផ្សព្វផ្សាយ និងការសិក្សាស្រាវជ្រាវវិទ្យាសាស្ដ្រនានា។