អភិបាលខេត្តជួបប្រជុំពិភាក្សាជាមួយអង្គការឬសមាគមទាំងអស់ក្នុងខេត្ត

0

ខេត្តព្រះសីហនុ៖អង្គការក្រៅរដ្ឋាភិបាលជាតិ អន្តរជាតិ និងសមាគមន៍នានាដែលធ្វើសកម្មភាពនៅខេត្តព្រះសីហនុទាំងអស់ត្រូវបានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តព្រះសីហនុដើម្បីធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះឡើងវិញ។

អង្គកាឬសមាគមខ្លះមិនមានមានឈ្មោះតែមិនមានសកម្មភាពទេរីឯខ្លះទៀតមានសកម្មភាពតិចតួចប៉ុណ្ណោះ។

លោកឯម ភាព នាយករដ្ឋបាលសាលាខេត្តព្រះសីហនុលើកឡើងថា អង្គការឬសមាគមន៍គឺជាដៃគូដ៍សំខាន់ផងដែរក្នុងការជួយកិច្ចការមួយចំនួនទៀតក្នុងខេត្ត។

ក្នុងកិច្ចប្រជុំភិក្សានេះដែរ ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុ បានរំលេចថា អង្គាការ សមាគម គឺជាដៃគូដ៍សំខាន់ក្នុងការរួមគ្នាជួយលើកកំពស់ការអភិវឌ្ឍខេត្តព្រះសីហនុយើងនេះ។

ឯឧ ក៍បានសំដែងការគាំទ្រនិងជម្រុញអោយអង្គការឬសមាគមន៍ទាំងអស់ត្រូវបំពេញកិច្ចការរបស់ខ្លួនអោយកាន់តែប្រសើរថែមទៀតដោយគោរពទៅតាមច្បាប់ជាគោល។