ខេត្តព្រះសីហនុ៖ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុនឹងធ្វើតេស្តទឹកនោមរកសារធាតុញៀនលើបុគ្គលិក កម្មករ របស់ក្រុមហ៊ុនដឹកជញ្ជូនគ្រប់ប្រភេទ កាសុីណូ ក្លឹបកំសាន្ត និងអាជីវកម្មនានា ដែលមានប្រតិបត្តិការនៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ដោយប្រើប្រាស់ ឧបការណ៍ពិនិត្យទឹកនោម។
កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធីបតីភាព លោក គង់ វីតាណៈ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ ព្រមទាំងសមត្ថកិច្ចចំនុះ ប្រធានមន្ទីរនានាក្នុងខេត្ត និងម្ចាស់ក្លឹបកំសាន្ត កាសុីណូ និងអាជីវកម្មនានា ដែលប្រតិបត្តិការនៅភូមិសាស្រ្តខេត្តព្រះសីហនុ អញ្ជើញចូលរួមផងដែរ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ នៅសាលប្រជុំតូចសាលាខេត្តព្រះសីហនុ ។
តែយ៉ាងណាគំរោងនេះ លោក គង់ វិតាណាក់មិនទាន់បានបញ្ជាក់អំពីកាលបរិច្ឆេទជាក់លាក់នៃការចុះធ្វើតេសនេះនៅឡើយទេ។តែលោកអោយដឹងថាដំបូងចាប់ផ្តើមពិនិត្យលើកម្មកររថយន្តដឹកជញ្ជូនដែលធ្វើចរាចរណ៍ចូលខេត្តព្រះសីហនុមុនគេសិន។ ចំពោះតាមក្លឹបកំសាន្តឬកាស៊ីណូនិងធ្វើតាមក្រោយ។តែពេលនេះយើងធ្វើការអប់រំណែនាំពួកគាត់សិន។ដោយ សាវ៉ុន