ខេត្តព្រះសីហនុ៖នៅព្រឹកថ្ងៃទី២៥មីនា២០១៧កប៉ាល់ទេសចរណ៍ថ្មីមួយគ្រឿងទៀតបានចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុបន្ទាប់ពីកប៉ាល់ទេសចរណ៍មួយគ្រឿងផ្សេងទៀតទើបតែបានចាកចេញពីផែកាលពីថ្ងៃទី២៣មីនា២០១៧កន្លងទៅនេះ។
ប្រភពពីនាយប៉ុស្ត៍គរបាលច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ លោក ង៉ុយ ជៀង អោយដឹងថា កប៉ាល់នេះឈ្មោះ NAUTICA សញ្ជាតិMASHALL ISLANDមានភ្ញៀវចំនួន៥៨៩ មាន២៩សញ្ជាតិ ធ្វើដំណើរមកពីវៀតណាមត្រឡប់ទៅប្រទេសថៃ។ភ្ញៀវច្រើនជាងគេគឺ អាមេរិច២៨៣នាក់។
សូមបញ្ជាក់ជូនថាគ្រាដែលកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ សុវត្ថិភាព និងមានការអភិវឌ្ឍ បាននឹងកំពុងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិអោយចូលមកលេងខេត្តព្រះសីហនុកាន់តែច្រើនឡើងៗជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។
បច្ចុប្បន្ននេះភ្ញៀវទេសចរដែលចូលមកលេងខេត្តព្រះសីហនុសង្គេតឃើញថាមានទាំងដំណើរតាមកប៉ាល់និងតាមយន្តហោះផងដែរ។
ករណីនេះដែរ ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ខេត្តព្រះសីហនុបច្ចប្បន្ននេះកំពុងតែប្រែមុខមាត់ថ្មីនិងបានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិច្រើនទៅៗជាគួរអោយកត់សំគាល់។
ឯឧ យន្ត មីន បានរំលឹកដល់សេវាករទេសចរណ៍និងប្រជាពលរដ្ឋទាំងអស់ត្រូវរូមគ្នាថែរក្សាបរិស្ថានទីក្រុងពិសេសតាមតំបន់ឆ្នេរអោយបានល្អថែមទៀតជាងនេះទៀតត្រូវបំរើសេវាកម្មជូនភ្ញៀវអោយបានល្អដើម្បីអោយគេស្នាក់នៅបានយូរ។ដោយ សាវ៉ុន