ព្រះវិហារ៖ ទុកគុម្ពោតព្រៃ នៅក្បែរផ្ទះ មិនបានដុតអកុសលភ្លើងឆេះ រាលដល់ផ្ទះគ្មានសល់ តាមប្រភពពត័មាន ពីអ្នកជិតខាងបានឲ្យដឹងថា ជនរងគ្រោះបាននាំប្រពន្ធទៅផ្សារ ទិញរបស់រប ប្រើប្រាស់ ទុកឲ្យកូនតូចៗទាំងពីរនាក់ បងប្អូននៅចាំផ្ទះ ខណៈពេលនោះពួកគេបាន
នាំគ្នា ដេកលក់កណ្តាលថ្ងៃ ក៍ភ្ញាក់ឡើងបានឃើញ ភ្លើងកំពុងតែឆេះក៏ចុះមកក្រោម រត់ហៅញាតិជិតខាង អោយគេជួយពន្លត់ ឪពុកម្តាយដែលនៅឯផ្សារ បានដឹងដំណឹងភ្លាម ក៏ភ័យញាបញ័ ខ្លាចក្រែងភ្លើងឆេះកូនៗទាំងពីរនៅឯផ្ទះ ប្រញាប់ត្រឡប់មកផ្ទះវិញ។
ហេតុការភ្លើងឆេះនេះ បានកើតឡើងកាលពីថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៧ វេលាម៉ោង១១.៤៥ថ្ងៃត្រង់ ស្ថិតនៅចំណុច ត្រពាំងព្រីង ភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
តាមប្រភពពីម្ចាស់ផ្ទះជនរងគ្រោះថា សង្ស័យមានគេលួចដុត គុម្ពោតស្មៅ ដែលនៅក្បែរ ទើបបានជាមានភ្លើងឆេះផ្ទះពួកគាត់ ជនរងគ្រោះមានការសោកស្តាយ យ៉ាងខ្លាំងដោយគ្មានសល់អ្វីនោះទេ មានតែខោអាវមួយចង្កេះ។ ជនរងគ្រោះទាំងពីរនាក់ ប្តីប្រពន្ធព្រមកូន លើកម្រាមដៃដប់អង្វរ ស្នើសុំរកសប្បុរសជន ជួយពួកគេផង ព្រោះដល់រដូវ ភ្លៀងធ្លាក់ ដោយពួកគ្មានដំបូលសំរាប់ កូនៗរបស់គាត់ជ្រកនោះទេ។
មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកគូលែន ប្រចាំព្រំទល់អូរប្រាំភាមព្រះវិហារ សៀមរាប លោកចាន់ ស៊ី បានទទួលពត័មាននេះហើយ មកដល់កន្លែងកើតហេតុ ធ្វើរបាយការណ៍ ដែលខូចខាតទាំងស្រុង។ លោក មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកគូលែន ប្រចាំព្រំទល់អូរប្រាំភាមព្រះវិហារ សៀមរាប បានប្រាប់ឲ្យដឹងថា ការខូចខាតផ្ទះទំហំ៥គុណ៦ម៉ែត្រ ប្រក់ស័ង្កសី សំយ៉ាបប្រកស្បូវ អង្ករ៥០គីឡូ ស្រូវពីរការ៉ុង អាគុយ៥០ពែ័១ កង់១ ខោអាវ មុងភួយ កន្ទៀល ដោយភ្លើងឆេះព្រៃ៕ ដោយសែមឡុំ