នាយនិងពលទាហានកងពលតូចអន្តរាគមន៍លេខ៧បានប្រារពពិធីលែងល្បែងប្រជាប្រិយក្នុងឱកាសអបអរសារទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ !

0

ព្រះវិហារ: នៅព្រឹកថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៧ នាយទាហាន នាយហានរង និងពលទាហាន អង្គភាពកងពលតូច អន្តរាគមន៍លេខ៧ បានប្រារពពិធីលែងល្បែងប្រជាប្រិយ ក្នុងឱកាសអបអរសារទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦០ គ្រិះស័ករាច ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ពិធីនេះ បានរៀបចំឡើងក្នុងបរិវេន ទីបញ្ជាការវរសេនាតូច៣៧២ ស្ថិតក្នុងភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ឯកឧត្តម ឧត្តមសេនីយ៍ ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ មានប្រសាសន៍ថា ក្រោមការដឹកនាំដ៍ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទើបធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរៈភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ពេញផ្ទៃប្រទេសក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា.ថៃ ដែលធ្លាប់តែលឺស្នូរគ្រាប់កាំភ្លើងនោះ បានប្រែក្លាយមកជាកន្លែងសប្បាយរីករាយ របស់ប្រជាពលរដ្ឋនៃប្រទេសទាំងពី ។ ជាក់ស្តែង សម្តេចទាំងធ្វេ បានជួយឧបត្ថមទាំងថវិការ រួមនិងគ្រឿងឧបភោគបរិភោគ ដល់កងទ័ព និងគ្រួសារ ជារៀងរាល់ឆ្នាំ សម្រាប់ចាត់ចែងនៅក្នុង ឱកាសអបអរសារទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។ ឯកឧត្តមមានប្រសាសន៍ទៀតថា ក្នុងនាមឯកឧត្តម ក៍ដូចជានាយ និងពលទាហាន ទូរទាំងកងពលទិសប្រាសាទព្រះវិហារសូមថ្លែងអំណរគុណ និងសូមឧទិសដល់វត្ថុសៈសិទ្ធក្នុង លោក ជួយតាមបីបាច់ថែរក្សា សម្តេចទាំងធ្វេ និងបុត្រាបុត្រី ចៅប្រុសចៅស្រី មានសុខភាពល្អ កំលាំងមាំមួន និង ពរបួនប្រកាគឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ។
បន្ទាប់ពីប្រសាសន៍សំណេះសំណាលរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានបញ្ចប់ គណៈអធិបតី រួមទាំងមេបញ្ជាការ មេបញ្ជាការរង នាយ និងពលទាហាន ប្រជាពលរដ្ឋគ្រួសារកងទ័ព ចាប់គូររាំលែងកម្សាន្ត ជាមួយចង្វាក់រាំវង់ រាំក្បាច់ សារវ៉ាន់ ឡាំលាវ យ៉ាងសប្បាយរីករាយ ពិសេសជាមួយនិងបទរាំច្ជែៗ ។
បើយោងតាមការបញ្ជាក់របស់គណៈចាត់តាំងកម្មវិធី បានបញ្ជាក់ថា ល្បែងប្រជាប្រិយដែលលើកយកមកលែងនោះ រួមមាន៖ ល្បែងចោលឈូង ទាញព្រាត់ លាក់កន្សែង បោះអង្គុញ លោតបាវ វាយក្អម រួមនិងល្បែងជាច្រើនផ្សេង មួយចំនួនទៀត ៕សួនលីណា