សៀមរាប៖ កាលពីរសៀលថ្ងៃអាទិត្យទី ២៦ ខែមីនា ឆ្នាំ ២០១៧ ស្រាបៀរអានឆ័រ បានរៀបចំសន្និសីទកាសែតមួយនៅក្នុងក្រុងសៀមរាប គឺជាការប្រកាសបើកកម្មវិធី Anchor Beach Carnival 2017 សំរាប់ខេត្តសៀមរាប។
កម្មវិធីនេះមានការចូលរួមពីក្រុមតារាល្បីៗទំាងពីរប្រទេស គឺលោក TONO PHAKHIN និងក្រុមភ្លេង TONO and The Dust មកពីព្រះរាជាណាចក្រថៃ និងតារាល្បីៗជាច្រើនដួងប្រចំាប្រទេសកម្ពុជា កញ្ញា ឱក សុគន្ធកញ្ញា, លោក ឆាយ វីរៈយុទ្ធ, លោក នីកូ លោក ដេវីដ, កញ្ញា សួស វីហ្សា ដែលនឹងចូលរួមក្នុងកម្មវិធី Anchor Beach Carnival 2017 របស់ស្រាបៀរ អាន់ឆ័រដែលប្រារព្ធធ្វើឡើងនៅអង្គរឃ្យុងយូ ខេត្តសៀមរាប។
តារាចម្រៀងថៃលោក TONO PHAKHIN ដែលតំណាងឲ្យក្រុមភ្លេង TONO and The Dust មកពីព្រះរាជាណាចក្រថៃ បានមានប្រសាសន៍ថា ពួកយើងសប្បាយចិត្ត និងរំភើប រីករាយដែលបានមកសម្តែងនៅប្រទេសកម្ពុជា នៅក្នុងកម្មវិធី Anchor Beach Carnival 2017 របស់ស្រាបៀរអាន់ឆ័រ ហើយក៏មានអារម្មណ៍រំភើបរីករាយ ដែលបានមកសម្តែងរួមជាមួយបងប្អូន សិល្បករ សិល្បការិនីខ្មែរទាំងអស់។
លោកស្រី ជិន លក្ខិណា នាយកគ្រប់គ្រងស្លាកសញ្ញាផលិតផលស្រាបៀរអាន់ឆ័រ ប្រសាសន៍ផងដែរថា ស្រាបៀរអាន់ឆ័រ បានផលិតយ៉ាងសំរិទ្ធសំរាង ដោយផ្អែកលើគុណភាពជាចម្បង ហើយតារាចម្រៀងដែលបានអញ្ជើញចូលរូមក្នុងកម្មវិធីនេះសុទ្ធសឹងតែជាតារាដែលមានគេឈ្មោះបោះសំលេងនៅក្នុងប្រទេសផងដែរ។
ការប្រគំតន្ត្រីក្នុងកម្មវិធី Anchor Beach Carnival 2017 គឺមានការសម្តែងពីក្រុមរាំ Carnival ដែលជាការសម្តែងក្បាច់រាំដ៏អស្ចារ្យពីអ្នករាំដ៏សង្ហា និងស្រស់ស្អាត ជាមួយនឹងសម្លៀកបំពាក់ និងការតុបតែងគួរឲ្យទាក់ទាញបែបអ្នកលំហែរតាមឆ្នេរខ្សាច់ ហើយក៏មានសម្តែងការព្រួសភ្លើង បង្វិលកង់ភ្លើង។ នៅខាងមុខឆាក ក្នុងនោះក៏មានការដាក់តាំងលក់ស្រាបៀរអាន់ឆ័ររួមជាមួយការរៀបចំកៅអីនៅលើវាលខ្សាច់សមុទ្រដែលជាការច្នៃប្រឌិតដ៏អស្ចារ្យដើម្បីឱ្យអ្នកចូលរួមទស្សនាបានពិសារស្រាបៀរបណ្តើរទស្សនាបណ្តើរប្រៀបដូចជាកំពុងអង្គុយនៅមាត់សមុទ្រពិតៗអញ្ចឹង ជាមួយនឹងការរចនាឆាកតន្ត្រីប្លែកអារម្មណ៍ និងផ្ទាំងទស្សនីយភាពប្លែកៗ៕
ខេង ឧត្តម