បន្ទាយមានជ័យ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃបានដាក់វិធានការដល់កម្លាំងកង
រាជអាវុធហត្ថត្រូវទប់ស្កាត់រាល់បទល្មើស ផ្សេងៗ ព្រៃឈើនិងនេសាទជាពិសេសរថយន្តសឺរ៉ែនក្លាចលួចដឹកគ្រឿងញៀននិងអាវុធខុសច្បាប់ ដែលការលើកឡើងក្នុងពិធីសម្ពោធអគារសេនាធិការនិងសមទ្ធិផលនានា ថ្ងៃទី២៨ខែមីនាឆ្នាំ២០១៧នៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានមានប្រសាសន៍ថា-៖កន្លងមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យមានការទំនាក់ទំនងល្អជាមួយបងប្អូនអាជីវករជនជាតិសឹង្ហបូរីនិងចិនបានធ្វើការរ៉ៃអង្គាសគ្នាតាមការសន្យាបូកសរុបប្រហែលជាង២០ម៉ឺនដុល្លានិងថវិការ២៥ម៉ឺនដុល្លាទៀតដើម្បីយកមកកសាងអាគារសេនាធិការនេះ។
លោកបានបន្តថា៖ការកសាងសង់អាគារសេនាធិការនេះមានកំពស់៤ជាន់ស្មើរនឹង៤០៥,៦៥ម៉ែត្រការ៉េ ចំណាយអស់ថវិការចំនួន៤០៥,៦៥០ដុល្លាបំពាក់សម្ភារះបរិក្ខាអស់ចំនួនបីម៉ឺនដុល្លា( ៣០.០០០ដុល្លា)សរុបថវិការដែលកសាងអាគាសេនាធិការអស់ចំនួនសែសិបបីប្រាំពាន់ប្រាំមួយរយហាសិបដុល្លា ( ៤៣៥,៦៥០ដុល្លា )និងធ្វើប៉ុស្តិ៍យាមនិងប៉ុស្តិ៍ប្រចាំការទំហំស្មើ១៥,៨៤ម៉ែត្រការ៉េចំណាយថវិការចំនួន(៤.៣៥៦ដុល្លា )មានបន្ទប់ទទួលភ្ញៀវស្មើរ៥១,៨៧ម៉ែត្រការ៉េចំណាយថវិការចំនួន(១៤.២៦៤ដុល្លា )អាគារការិយាល័យសុខាភិបាលនិងការិយាល័យបុគ្គលឹកស្មើរ៥៨,៥០ម៉ែត្រការ៉េអស់ចំនួន១៦.០៨៧ដុល្លាបន្ទប់សម្រាប់មេបញ្ជាការរងចំនួន០៤បន្ទប់អស់ចំនួន៣៥.៥៣០ដុល្លាដែលសរុបការចំណាយសរុបចំនួនហាសិបប្រាំពាន់ប្រាំបីរយប៉ែតសិបប្រាំពីដុល្លា( ៥០៥.៨៨៧ដុល្លា)។
លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍កោតសសើរចំពោះលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញកាលឯកឧត្តមរ័ត្ន ស៊្រាង កាន់ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យគឺមានស្នាដៃជាច្រើននិងការងារជាច្រើនក្នុងខេត្តបន្ទាយមានជ័យជាពិសេសមណ្ឌលអប់រំកែប្រែយុវជនជាប់សារធាតុញៀនដែលមានការឧត្តម្ភនិងជួយពីសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេសបានមានប្រសាសន៍លើកឡើងថា-៖
១/.កន្លងមកមានថ្នាក់ដឹកមួយចំនួនក្រោយពេលដែលផ្លាស់ប្តូភារកិច្ចចេញតែងតែប្រមូលយកសម្ភារះពីកន្លែងការងារនេះជាអំពើរល្មើសច្បាប់មិនគួរអោយកើតមាន
២./ត្រូវមានវិធានការត្រួតពិនិត្យរថយន្តបំពាក់សឺរ៉ែនដែលព្រួយបារម្មដឹកគ្រឿងញៀននិងអាវុធខុសច្បាប់
៣/.ត្រូវយកចិត្តទុកដាក់ការពារសន្តិសុខសណ្តាប់ធ្នាប់ចំពោះភ្ញៀវជាតិនិងអន្តរជាតិដែលឆ្លងកាត់ចេញចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតជាប្រចាំ
៤/.កម្លាំងកងរាជអាវុធហត្ថត្រូវចូលរួមទប់ស្កាត់ជាពិសេសបទល្មើសឈើក្រញ៉ូងដែលធ្វើអោយប្រជាពលរដ្ឋស៊ីឈ្នួលទៅកាប់ក្រញ៉ូងអោយគេត្រូវប្រឈមនិងគ្រោះថ្នាក់ទប់ស្កាត់អោយបាន
៥/.បទល្មើសនេសាទត្រូវលុបបំបាត់អ្វីដែលជាបទល្មើសខុសច្បាប់ត្រូវមានវិធានការលុបបំបាត់
៦./ត្រូវលុបបំបាត់បទល្មើសគ្រឿងញៀនត្រូវបង្ក្រាបនិងលុបបំបាត់បទល្មើសគ្រឿងញៀន ៧.ត្រូវចូលរួមការពារភូមិ.ឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋអោយមានសន្តិសុខនិងសណ្តាប់ធ្នាប់ល្អប្រសើរ
៨./ត្រូវចូលរួមការពារសន្តិសុខនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅថ្ងៃបុណ្យឆ្នាំប្រពៃណីយ៍មិនត្រូវគប់ទឹកដាក់គ្នាដែលប្រឈមនិងការគ្រោះកើតឡើង៕