ខេត្តបន្ទាយមានជ័យ៖ កម្មករអូសរទេះដឹកផ្លែឈើប្រមាណ ២០នាក់ រទេះឈើប្រមាណ ១០ រទេះនៅថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៧ វេលាម៉ោង ០៨ និង ៣០ នាទី នៅចំណុច លើល្ពានមិត្តភាពកម្ពុជាថៃ នៃច្រកអន្តរជាតិប៉ោយប៉ែតផ្ទុះការតវ៉ាបិទច្រកបង្កការស្ទះចរាចរចេញចូលប្រទេស
ទាំងមិនបាន ។តាមការអោយដឹងពីកម្មករអូសរទេះមូលហេតុដែលពួកគេនាំគ្នាតវ៉ាគឺដោយសារគយថៃឡើងថ្លៃលើការយកលុយ ក្នុងការដឹកផ្លែឈើ១រទេះ ១០០០ បាត ខុសពីមុនគយថៃយកតែ២០បាតទៅ១០០បាតតែប៉ុណ្ណោះ។ដូចនេះពួកគាត់សូមអោយយកតំលៃដូចដើម។ ដោយឡែកបើតាមការបកស្រាយរបស់គយថៃថាពួកគាត់មិនបានទារលុយពីកម្មករក្នុងមួយរទេះ១០០០បាតនោះទេ ការពិតមាននារីជនជាតិថៃម្នាក់ដែរជាអ្នកជ្រេអីវ៉ាន់ (រទេះផ្លែឈើ) តម្រូវអោយកម្មករអូសរទេះបង់អោយខ្លួនមួយរទេះ១០០០បាត ដើម្បីយកទៅរត់ផ្លូវ ហើយបានប្រាប់កម្មករថាគយថៃឡើងថ្លៃ ។ការតវ៉ានេះមាន កម្មករអូសរទេះប្រមាណ ២០នាក់ រទេះឈើប្រមាណ ១០ រទេះ បានធ្វើការបិតផ្លូវ ។
លោក វួច អូន ប្រធានគណកម្មាការច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានអោយដឹងថាមុនមានការតវ៉ាបួនថ្ងៃកម្មករអូសទេះបានមកអោយលោកជួយអន្តគមន៍កុំអោយគយថៃឡើងថ្លៃហើយលោកក៍បានធ្វើសំណើរទៅខាងគយថៃរួចផងដែរមិនការឆ្លើយតបហើយការអនុវត្តនៅតែអនុវត្តយកលុយថ្លៃជាងមុនក៍ពួកគាត់នាំគ្នាតវ៉ាតែម្តង់តែក្រោយមានការសម្របសម្រួលគយថៃឯកភាពរក្សាការយកលុយដូចមុនទើប កម្មករនាំគ្នា រំសាយវិញ បើក ច្រកឲ្យចេញ ចូល ជាធម្មតាវិញ នៅ ម៉ោង ០៩ និង ៥០ នាទី ថ្ងៃ ខែ ដដែល ៕