ឯកឧត្តម ប៊ុន លើត អភិបាល ខេត្តកោះកុងអញ្ជើញចូលរួមបើក ការដ្ឋាន

0

អួង វឹង កំពត:

ខេត្តកោះកុង÷នៅព្រឹកថ្ងៃទី២៧ ខែមិនា ឆ្នាំ២១០៧ ឯកឧត្តម ប៊ុន លើត អភិបាល នៃគណ:អភិបាលខេត្តដឹកនាំមន្ត្រីសាលាខេត្តក្រោមឱវ៉ាតមួយចំនួន បានអញ្ជើចុះបើកការដ្ឋន ជួសជុលផ្លូវបេតុងអាមេ ចំនួន៧ខ្សែ នៅក្នុងភូមិស្មាច់មានជ័យ សង្កាត់ស្មាច់ មានជ័យ ក្រុងខេមរ:ភូមិន្ទ ខេត្តកោះកុង។

ក្នុងពិធីនោះមានការចូលរួមពីប្រធានមន្ទីរក្នុងខេត្តមួយចំនួនផងដែរ និងប្រជាពលរដ្ឋក្នុងភូមិស្មាច់មានជ័យ ប្រមាណជិត ១០០នាក់។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម ប៊ុន លើត មានប្រសាសន៌ថា ផ្លូវក្នុងភូមិស្មាច់មានជ័យ ដែលកំ ពង់ ចាប់ផ្ដើមដំណើរការជួសជុលផ្លូវចាស់ អោយទៅ ជាផ្លូវបេតុងអាមេ ចំនួន៧ខ្សែនេះ ដើម្បីអោយប្រជា ពលរដ្ឋងាយស្រួលក្នុងការធ្វើចរាចរណ៍។
ព្រោះផ្លូវប៉ុន្មានខ្សែខាងលើនេះ ខេត្តមើលឃើញថា ១រយ:កន្លងមកនេះ បងប្អូនប្រជាពលរដ្ឋពិបាកធ្វើដំ ណើរ ជាពិសេសនៅរដូវវស្សារ ។

នាពេលនោះផងដែឯកឧត្តម ប៊ុន លើត អភិបាលខេត្ត បានមានប្រសាសន៏ផ្ដាំផ្ញើរ ដល់ប្រជាពលរដ្ឋក្នុងភូមិ ស្មាច់មានជ័យថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចេះជួយថែរក្សានិងការពារបរិស្ថានទាំងអស់គ្នា ដើម្បី សុក្ខមាលភាពយើងគ្រប់ៗគ្នា។
លោកផៃ ធូន អភិបាលខេត្តរងបានមានប្រសាសន៍ ថា គម្រោងជួសជុលផ្លូវចាស់អោយទៅជាផ្លូវបេតុង អាមេចំនួន៧ខ្សែដែលនៅក្នុងភូមិស្មាច់មានជ័យនេះ គឺមានប្រវែងសរុប៣,១០០ម៉ែត្រ ទទឹង៥ម៉ែត្រ និង កម្រាស់០,១៥ម៉ែត្រ។
អស់ថវិការចំនួន បីពាន់លានរៀល៕