បាត់ដំបង:សេចក្តីរាយការណ៍ពីប្រទេសថៃបានឲដឹងថា:ជារៀងរាល់ថ្ងៃគេមានឃើញពលករខ្មែរដែលធ្វើការនៅប្រទេសថៃត្រូវបានតម្រួតថៃនៅច្រកទ្វារអន្តរជាតិឡែមចាប់ឲ្យផ្តិតមេដៃនិងថតរូបដោយជំរឹតទារប្រាក់ក្នុងម្នាក់ៗចាប់ពី
៣០០ទៅ៥០០បាតហើយបើពលករខ្មែរយើងមិនចង់ឲផ្តិតមេដៃនិងថតរូបទេ ត្រូវតែឡើងលើរបងលួសនិងលូនក្រាបក្រោមលួសនិងហែលតាមទឹកស្អុយជាដើយ។
ជាក់ស្ដែងនៅវេលាម៉ោង៦,០០នាទីព្រឹកថ្ងៃទី៣០ខែមិនាឆ្នាំ២០១៧ពលករបីនាក់ប្រុសពីនស្រីមួយបានរៀបរាប់ប្រាប់អ្នកយកព័ត៍មានខេមរាយើងថា មូលហេតុដែលបណ្ដាលឲ្យរូបលោករងរបួសបែបនេះក៏ព្រោះតែលោកមិនចង់ខាតពេលរង់ចាំយូរហើយត្រូវនិងខ្លាចគេចាប់យកទៅថតនៅក្នុងថៃវិញក៏នាំគ្នាសម្រាច់ចិត្ដឲ្យមនុស្សម្នាក់ដែលគេស្គាល់ផ្លូវចេញ ក៏អោយលុយអ្នកនាំនោះក្នុងម្នាក់ៗ៦០០បាតឲ្យតែបានចេញ ។
សូមបញ្ជាក់ថា:ចំណែកមន្រ្តីជំនាញពាក់ពន្ធ័នៅច្រកទ្វារខាងភាគីខ្មែរឯណេះវិញក៍មានការតឹងរឹងផងដែរហើយមិនព្រមជួយអន្តរាគមន៍ជួយសម្រួល
ដល់ពួកគាត់នោះទេ។
ដោយឡែកអភិបាលស្រុកកំរៀងលោកជា សុផាបានថ្លែងតាមទូរសព្ធ័នៅព្រឹកនេះថា:លោកមិនបាដឹងរឿងនេះនៅឡើយ
ទេហើយក៍មិនទាន់មាពលរដ្ឋណាបានប្តឹងមកលោកផងដែរ។ដោយផន សុជាតិ