សៀមរាប៖ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញជាអធិបតី ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកផែនការសកម្មភាពការងារឆ្នាំ២០១៧ របស់សាខាសមាគមន៍
នារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍និងក្រុមចលនាស្ត្រីខេត្ត នៅព្រឹកថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៧ ក្នុងខេត្តសៀមរាប ក្នុងឱកាសនោះដែរ លោកជំទាវក៏បានមានប្រសាសន៍ថា ៖ រាជរដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្ត និងស្នើឲ្យមានការដាក់បេក្ខភាពស្រ្តីជា អភិបាលរងខេត្ត ជាអគ្គមេបញ្ជាការរង ជានាយសេនាធិការរង ទន្ទឹមនោះអង្គភាពកងកម្លាំងប្រដាប់អាវុធ នៅតាមបណ្តាខេត្ត ក៏គួរមានស្រ្តីឈរនៅតំណែងរងផងដែរ ក្នុងការលើកកម្ពស់ ការចូលរួមរបស់ស្ត្រីគ្រប់វិស័យ រួមទាំងការបង្កើនកាលានុវត្តភាពក្នុង ការទទួល បាននូវ ចំណេះដឹង ជំនាញផ្សេងៗ ដែលជាលទ្ធផល ការចូលរួមរបស់ស្រ្តីមានការកើនឡើងជា លំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំទាំងបរិមាណ និងគុណភាព។ នេះជាចំនុចគន្លឹះ ដ៏មានសារៈសំខាន់ និងចាំបាច់ បំផុត ក្នុង ការកាត់បន្ថយភាពក្រីក្រ កាត់បន្ថយ និងឈានទៅលុបបំបាត់រាល់ទម្រង់ នៃអំពើហិង្សាឆ្ពោះទៅ បង្កើន សេចក្តីសុខចំរើនដល់ប្រជាជនគ្រប់រូប ជាពិសេស ស្រ្តី និង ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព ហើយនៅក្នុងឆ្នាំ២០១៧នេះ គឺជាឆ្នាំទី២ នៃការអនុវត្តក្របខណ្ឌថ្មីជាសកល គឺគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ដើម្បីឈានឆ្ពោះទៅសម្រេចបានសមភាព និងការពង្រឹង ភាពអង់អាចរបស់ស្រ្តី និងកុមារី ដើម្បីបង្កើននូវ លក្ខខណ្ឌសមធម៌ និងការទទួលស្គាល់សមភាពរវាងស្ត្រី និងបុរសក្នុងគ្រប់ទិដ្ឋភាពទាំងវិស័យ សេដ្ឋកិច្ច សង្គមកិច្ច និងនយោបាយ ។ យើងត្រូវពង្រឹង និងពង្រីកនូវកិច្ចសហការណ៏ឲ្យបានកាន់តែប្រសើរបន្ថែមទៀត ក្នុងការអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល តាមរយៈការបន្តអនុវត្តភារកិច្ចរបស់ខ្លួនដោយ យកចិត្តទុកដាក់ខ្ពស់ និងបង្កើតសមិទ្ធផលថ្មីៗ ដើម្បីសេចក្តីថ្លៃថ្នូរ និងវិបុលភាពរបស់ស្រ្តី ៕ ខេង ឧត្តម