ដីព្រៃលិចទឺកនិងព្រៃកោងកាងនៅក្នុងស្រុកស្រែអំបិលត្រូវរងការកាប់បំផ្លាញយ៉ាងអាណាធិបតេយ្យពីសំណាក់លោកឩត្តមសេនីយ៏ត្រីម្នាក់នៃអគ្គនាយកដ្ឋានអន្តោរប្រវេសន៏

0

កោះកុង៖ ព្រៃលេចទឹក ដែលមានព្រៃកោងកាង និង ព្រៃកាញ៉ឹបជាង៥ហិចតា ដែលជាជម្រកពងកូននៃមឆ្ឆាចម្រុះនិងជីវចំរុះផ្សេងៗ ជាពិសេសព្រៃកោងកាងដើរតួនាទីដ៏សំខាន់ក្នុងការស្រូបយកជាតិពុលនិងបញ្ចេញអុកស៊ីសែនផ្ដល់ឱ្យមនុស្សនិងសត្វនិងជា

សម្បត្តិសារធារណះរបស់រដ្ឋ នៅចំណុចកំពង់គ្រូសជាប់ព្រែកដងពែង ស្ថិតក្នុងភូមិដងពែង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង រងការកាប់បំផ្លាញ និងជីកប្រឡាយខ្វែងខ្វាត់
ខណះពេលដែលអាជ្ញាធរ និងមន្ត្រីជំនាញឆ្លើយថាមិនបានដឹង ។
យោងតាមការអះអាងពីអ្នកចាំដីខាងលើបានអោយ អ្នកកាៃែត ក្នុងស្រុកដឹងថា តំបន់ព្រៃលេចទឹកដែលរងការបំផ្លាញខាងលើ ជារបស់ឧត្តមសេនីយ៍ត្រី កៅ រតនា អនុប្រធាន នាយកដ្ឋាន អធិការកិច្ចហត្ថពលករ បរទេស នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទិញគេតាំងពីឆ្នាំ១៩៩០មកម្លេះ ហើយមានឯកសារត្រឹមត្រូវ តែលោកមិនអាចបង្ហាញឯកសារបាននោះទេ ដោយសារឯកសារនៅមេជាអ្នករក្សាទុក ហើយកាកាប់ដីព្រៃខាងលើ គេបានចចានិងប្រាប់ជំនាញបរិស្ថានរួចរាល់អស់ហើយ បើសិនជាមិនបាននិយាយ ចចាជាមួយខាងបរិស្ថានរួចរាល់នោះទេ ស្មានតែអាចធ្វើបានឬ ហើយការងារបែបនេះមិនមែនប្រជាជនសាមញ្ញអាចធ្វើបាននោះទេ ដូចជារូបលោកក៏មិនអាចធ្វើបាននោះដែរព្រោះលោកគ្រាន់តែជាអ្នកចាំដីអោយគេប៉ុណ្ណោះ ចំណែកឯអាជ្ញាធរវិញក៏គេបានចចារួចរាល់អស់ហើយដែរ ។
លោក ឡាង គិរី នាយខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង មានប្រសាសន៍តាមទូរស័ព្ទថា តំបន់ព្រៃលេចទឹកដែលរងការបំផ្លាញខាងលើ ស្ថិតក្រោមការគ្រប់គ្រងដោយតំបន់ប្រើប្រាស់ច្រើនយ៉ាង ។ ប៉ុន្តែបន្ទាប់ពីលោកបានទទួលដំណឹងនេះ លោកបានចាត់ឱ្យកម្លាំងរបស់លោកចុះទៅពិនិត្យរួចហើយ ។
ម្យ៉ាងទៀតការកាប់បំផ្លាញព្រៃលិចទឹក រួមទាំងព្រៃកោងកាង និង ព្រៃកាញ៉ឹបខាងលើ ទំនងជាពុំទាន់មានច្បាប់អនុញ្ញាតអ្វីឡើយ ។
លោក ម៉េង តិច អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង និងជាប្រធានស្នាក់ការតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ស្រុកស្រែអំបិល បានមានប្រសាសន៍តាមទូរស័ព្ទថា លោកមិនដឹងទេ ។បន្ទាប់មកលោកបែជាចោទសួរអ្នកសារពត៌មានវិញថា តើនរណាគេកាប់ ? ។
ដូចគ្នានេះដែរ លោក ម៉េង យុយ មេឃុំដងពែងក៏មានប្រសាសន៍ខ្លីកំបុតៗថា មិនដឹងទេ សូមទៅមើលខ្លួនឯងទៅ ។
រីឯការលក់ទិញដីព្រៃលេចទឹក ព្រៃកោងកាង និង ព្រៃកាញ៉ឹបដែលត្រូវគេកាប់បំផ្លាញខាងលើនោះក៏លោកឆ្លើយខ្លីថា មិនដឹងទេ ចំណែកលោកឧត្តមសេនីយ៍ត្រី កៅ រតនា អនុប្រធាន នាយកដ្ឋានអធិការ កិច្ចហត្ថពលករបរទេស នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ភ្នាក់ងារយើងនៅពុំទាន់អាំចទំនាក់ទំនងសុំការបំភ្លឺបាននទេ ដោយាសរអ្នកយកព័តមាន មិនស្គាលលេខទទូរសព្វ័ របស់គាត់។

គួររំលឹកផងដែរ ទីស្ដីការគណៈរដ្ឋមន្រ្តីបានចេញលិខិត ស.ជ.ណ លេខ ៦១៦ ចុះថ្ងៃទី ១៦ មិថុនា ២០១៦ និរាករណ៍ ឬ ដកហូតរាល់ប័ណ្ណកម្មសិទ្ធិកាន់កាប់អចលនវត្ថុ វិញ្ញាបនប័ត្រសម្កាល់ម្ចាស់អចលនវត្ថុ និង លិខិតបញ្ជាក់កាន់កាប់ដីរបស់មន្ទីរដែនដី នគរូបនីយកម្ម និង សំណង់ និងអាជ្ញាធរដែននៃខេត្តទាំងបួន(ខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និង ខេត្តកោះកុង ) ដែលមានការពាក់ព័ន្ធដីព្រៃលិចទឹកនិងដីព្រៃកោងកាងផងដែរ ៕