ក្រុមស្រាវជ្រាវប្រេងសាំងនិងឧស្ម័នរបស់វៀតណាមបានឱ្យដឹងថា នៅក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០១៤នេះ ចំណូលសរុបរបស់ខ្លួនឈានដល់១៤,២៦ ពាន់លានដុល្លារសហរដ្ឋអាមេរិក ។ ក្រុមនេះ បានបន្ថែមទៀតថា ក្រុម របស់ខ្លួនបានរៀបចំខ្លួនដើម្បីទទួលបាន នូវគោលបំណងទាំងផ្នែកផលិតនិង សកម្មភាពពាណិជ្ជកម្មក្នុងរយៈពេល៥ ខែដំបូងដែលមានទឹកប្រាក់ចំនួន៣,៣៩ ពាន់លានដុល្លារសហរដ្ឋអាមេរិកត្រូវ បានបញ្ជូនទៅកាន់ថវិការដ្ឋ ។
នៅចុងខែ ឧសភានេះក្រុមនេះបាននិងកំពុងតែអនុវត្ដការរុករកអណ្ដូងរ៉ែប្រេង ចំនួន១៧កន្លែងដែលក្នុងនោះ៩បាន បញ្ចប់ហើយ៨ទៀតកំពុងតែអនុវត្ដ ។ ក្នុងរយៈពេល៥ខែចុងក្រោយនេះ លទ្ធផលរុករកប្រេងសរុបរបស់ក្រុមនេះ បានឈានដល់១១,៥៦លានតោន ពោល គឺកើនឡើង១,៣ភាគរយធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោម នោះលទ្ធផលប្រេងដែលបានចម្រាញ់ មានចំនួន៧,០៨លានតោន ពោលគឺ កើនឡើង១,៥ភាគរយខណៈដែលឧស្ម័នមាន៤,៤៨ពាន់លានម៉ែត្រគូប ។
ខណៈនោះ ដែរនៅក្នុងរយៈពេល៥ខែ ដំបូងនេះក្រុមនេះបានផលិតសាំងចំនួន ២,៣៩លានតោនស្មើនឹង៥១,៦ភាគរយ នៃគម្រោងទាំងអស់សម្រាប់ឆ្នាំ២០១៤ ៕