សៀមរាបៈ ចំណេះវិទ្យាជាទ្រព្យគ្រាប់ពេជ្រ ដោយមិនអាច រលាយសាបសូន្យបានទេ បើសិនជាយកចំណេះដឹងទាំងនេះមក ប្រើប្រាស់ឲ្យមានប្រយោជន៍ ទោះចោរប្លន់ ធ្លាកទឹកឬហានិភ័យផ្សេងៗ ក៏មិនអាចឆក់យកចំណេះដឹងពីកូនៗបានដែរ ដូច្នេះសុំឲ្យកូនទាំងអស់ខិតខំរៀនសូត្រក្រេបយកចំនេះដឹង ចេះឆ្ងល់ ចង់ដឹង គឺបំណងប្រាថ្នានិងទទួលបានជោគជ័យ ប្រសាសន៍លោក គង់ ប៊ឹប ក្រុមប្រឹក្សាសង្កាត់ជ្រាវ បានលើកឡើងក្នុង ពិធីសម្ពោធន៍សួនកុមារសាលាឋមសិក្សានិងអនុវិទ្យាល័យជ្រាវ។
លោក នាយកសាលាបឋមសិក្សាជ្រាវ បានរៀបរាប់ប្រវត្តនៃសាលាបឋមសិក្សាថា សាលារៀននេះបានកើតមកជាយូរណាស់មកហើយ តែក្រោយមកសាលានេះត្រូវបានផ្អាកបង្រៀនសិស្សមួយរយះ ដោយសារតែប្រទេសជាតិស្ថិតក្នុង ភ្លើងសង្រ្គាម ក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា វាយរំដោះយកមាតុប្រទេសមកវិញ កាលនោះនៅសល់តែអាគារចាស់មួយខ្នង៣បន្ទប់ លុះដល់ឆ្នាំ១៩៩៣ ទើបបានកសាងអាគារសិក្សាថ្ម និងមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ រហូរមកដល់បច្ចុប្បន្ន ក្រោមការជួយរបស់រាជរដ្ឋាភិបាល និងអង្គការដៃគូ បច្ចុប្បន្នសាលាបឋមសិក្សានិងអនុវិទ្យាល័យជ្រាវ មានអាគារសិក្សាចំនួន៤ខ្នង១៥បន្ទប់ ស្មើរមានបណ្តាល័យមួយ មានគ្រូក្របខ័ណ្ទ១៨នាក់ ស្រី១៤នាក់ និងគ្រូជាប់កិច្ចសន្យា៣នាក់។
ពិធីសម្ពោធន៍សួនសម្រាប់កុមារសាលាឋមសិក្សានិងអនុវិទ្យាល័យជ្រាវ បានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ ២០១៧ ស្ថិតនៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀរាប ខេត្តសៀមរាប ពិធីនេះត្រូវបានចូលរួមពីសំណាក់ លោក គង់ ប៊ឹប និងអាជ្ញាធរ ប្រធានការិយាល័យអប់រំក្រុងសៀមរាប ចៅសង្កាត់ ព្រមទាំងអង្គការ Global Union For Share និងសម្តេចសង្ឃរាជកូរ៉េ ព្រមទាំងប្រជាជនកូរ៉េជាច្រើននាក់ មកចូលរួម សួនកុមារស្រាប់ក្មេងលេងនេះ គឺមានល្បែងលេងកំសាន្តជាច្រើនមុខ សម្រាប់ជួយឲ្យក្មេងសប្បាយនិងការមករៀនសូត្រ និងជា ផ្នែកមួយជួយដល់សុខភាពរ៉ឹងមាំ របស់កុមារ។
លោក គង់ ប៊ឹប បានឧបត្ថម្ភសំលៀកបំពាក់ដល់លោកគ្រូ អ្នកគ្រូចំនួន៤៤កំភ្លេ និងបានផ្តល់រូបអប្សរាដែល ជាតំណាងវប្បធម៌ជាតិសាសខ្មែរជូនដល់ព្រះសង្ឃរាជកូរ៉េ ដើម្បីទុកជាអនុស្សាវរីយ៍ ក្នុងនោះអង្គការ Global Union For Shareបានផ្តល់សំលៀកបំពាក់ខោអាវកីឡា ដល់សិស្ស ៧០០កំភ្លេ ស្នើរនឹងសិស្ស៧០០នាក់ ព្រមទាំងបានជូនកាបូបសម្ភារៈសិក្សាដល់សិស្សក្រីក្រចំនួន៣៨នាក់ផងដែរ លោក គង់ ប៊ឹប បានថ្លែងអំណរអគុណសម្តេចសង្ឃរាជនៃសាធារណៈរដ្ឋកូរ៉េ បាននិមន្តមកប្រស់ព្រហ្ម សួនសម្រាប់កុមារ លេងកំសាន្តក្នុងសាលាបឋមសិក្សាជ្រាវ ដែលជាកិត្តិយស ដ៏ល្អប្រសើរដែលពុំធ្លាប់មាននៅក្នុងសាលាបឋមជ្រាវ មកឡើយ។
ដោយ ខេង ឧត្តម




































