លោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថានអំពាវនាវអោយពលរដ្ឋទាំងអស់ត្រូវចូលរួមសំអាតបរិស្ថានទាំងអស់គ្នា

0

ខេត្តព្រះសីហនុ៖ក្រុមហ៊ុន ខេមហូម (CAMHOME) សហការជាមួយរដ្ឋបាលសាលាខេត្ដព្រះសីហនុ មន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន អង្គការម្លប់តាប៉ាង និងយុវនិសិ្សត លោកគ្រូ អ្នកគ្រួមកពីហមាវិទ្យាល័យឡាយហ្វ៍ និងប៊ីប៊ីយូ ជាង២០០នាក់ រួមគ្នាធ្វើយុទ្ធនាការសម្អាតឆ្នេរ ក្រោមប្រធានបទ (រួមគ្នាដើម្បីបរិស្ថាន និងទេសចរណ៍) នៅឆ្នេរអូរឈើទាលក្រុង ព្រះសីហនុ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧។

លោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្ដព្រះសីហនុថា៖ បរិស្ថានល្អ គឺ អាស្រ័យលើពលរដ្ឋចូលរួមធ្វើទាំងអស់គ្នា។

លោក សូមអំពាវនាវអោយបងប្អូនបហរជាពលរដ្ឋទាំងអស់ត្រូវតែចូលរួមសំអាតបរិស្ថានក្រុងយើងអោយបានល្អដើម្បីទាក់ទាញភ្ញៀវទេសចរអោយគរមកលេងខេត្តព្រះសីហនុកាន់តែច្រើនថែមទៀត។