គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិបាននាំយកសម្ភារៈនិងថវិការឧបត្ថមម្ភដល់កងទ័ពជួរមុខទឹសប្រាសាទ ព្រះវិហារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ !

0

ព្រះវិហារ៖​ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៍ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ព្រមទាំងប្រតិភូអមដំណើរជាន់ខ្ពស់ក្រសួងការពារជាតិជាច្រើនរូប បានអញ្ជើញចុះសួរ

សុខទុក្ខ ដល់កងកម្លាំងប្រដាប់អាវុធជួរមុខ ទឹសទី១ប្រាសាទព្រះវិហារ និងបាននាំយកសម្ភារៈរួមមាន៖ អង្ករ ២៣តោន ទឹកក្រូច ៥៥៣ កេះ ស្រាបៀរ ៧៧៦ កេះ មី ៦៦៧ កេះ និងថវិការ មកឧបត្ថមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កាលព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ ក្នុងទីបញ្ជាការរដ្ឋានកងអង្គរក្សសម្តេចតេជោ ក្រោមកិច្ចស្វាគមន៍ យ៉ាងរាក់ទាក់ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានកងអង្គរក្ស ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ រួមទាំងឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង នាយ និងពលទាហានទឹសទី១ប្រាសាទព្រះវិហារ ។
បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានកងអង្គរក្ស បានបញ្ចប់ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ មានប្រសាសន៍ថា នៅក្នុងរយះពេលតែ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ប៉ុលពតបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ សង្គមជាតិឲ្យរលំ រលាយខ្ទិចខ្ទីដល់ឬគល់ រួមទាំងសិទ្ធសេរីភាពត្រូវបានលប់បំបាត់អស់ទាំងស្រុង ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់សម្តេចតេជោ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍ ទាំងនៅក្នុងទីក្រុង រហូតដល់ទីជនបទដាច់ស្រយាល ។ ឯកឧត្តម ក៍បានថ្លែងការ កោតសរសើរខ្ពស់ ចំពោះវិរៈភាពអង្គអាចក្លាហាន របស់នាយ និងពលទាហាន ដែល សម្រាច់បាននូវស្នាដៃជាច្រើន ជូនប្រទេសជាតិ ជាពិសេសបានចូលរួមសហការណ៍ពង្រឹងការអនុវត្តច្បាប់ ទប់ស្កាត់បង្រ្កាប់រាល់បទល្មើសនានា សំដៅបង្កើនប្រភពចំណូលជូនរដ្ឋ។ ហើយក៍ត្រូវបន្តយកចិត្តទុក្ខដាក់លើការកសាង និងពង្រឹងប្រៀបការពារជាតិ ឲ្យបានរឹងមាំលើគ្រប់វិស័យបន្ថែមទៀត នៅតាមបណ្ដាកងឯកភាពត្រូវមានសមត្ថភាពគ្រប់គ្រាន់ ក្នុងកិច្ចការពារអធិបតេយ្យភាព បូរណៈភាពទឹកដី ថែរក្សាសន្តិភាព សិ្ថរភាពនយោបាយ ការពារភាពសុខសានជូនប្រជាជន បន្តពង្រឹងពង្រីកការទំនាក់ទំនងល្អ ជាមួយកម្លាំងប្រទេសជិតខាង ដោះស្រាយបញ្ហាផ្សេងៗ ដោយសន្តិវិធីសំដៅកសាងព្រំដែន ប្រែក្លាយទៅជាតំបន់មានសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ បានជំរុញបន្ថែមដល់នាយ និងពលទាហាន ត្រូវនាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ។ បន្ទាប់ពីប្រសាសន៍សំណេះសំណាលបានបញ្ចប់ គណៈប្រតិភូក្រសួងការពារជាតិបានប្រគល់ថវិការ និងសម្ភារៈ ដែលជាអំណោយ ដ៍ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោកជំទាវ ជានិមិត្តរូបផងដែរ ៕សួនលីណា