លោកអភិបាលខេត្តកំពង់ស្ពឺប្រាប់ពលរដ្ឋឲ្យនាំគ្នាគោរពច្បាប់ចរាចរគ្រាដែលមានផ្លូវច្រើន

0

កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៧ នេៈផ្លូវមួយខ្សែជិត២គីឡូម៉ែត្រដែលត្រូវក្រាលដោយកៅស៊ូស្ថិតក្នុង ភូមិត្រពាំងរកា-ភូមិបាញ់កង្កែប ឃុំត្រពាំងគងស្រុកសណរោងទង ខេត្តកំពង់ស្ពឺ បានប្រារព្ធពិធីបើកកាដ្ឋានស្ថាបនាក្រោមអធិបតី លោក វ៉ី សំណាង អភិបាលខេត្ត

កំពង់ស្ពឺ ។ លោក ម៉ី ចាន់ថន មេឃុំត្រពាំងគងបានឲ្យដឹងថា ផ្លូវថ្នល់ចាំបាច់ដែលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរជាប្រចាំដោៈស្រាយជីវភាពប្រចាំថ្ងៃក្នុងមូលដ្ឋានមានចំនួន ១៨ខ្សែ ក្នុងផ្លូវក្រាលដោយកៅស៊ូមានចំនួន ៤ខ្សែ និងផ្លូវក្រាលក្រួសក្រហមមានចំនួន ១៤ខ្សែ ដែលបានធ្វើចរាចរមានភាពប្រសើរ ដោយមិនសូវមានការកកស្ទៈចរាចរនោៈទេ ។ លោកមេឃុំបន្តថា មកដល់ពេលនេៈអាជ្ញាធរបានបន្ថែមផ្លូវមួយខ្សែបន្ថែមទៀតប្រម៉ាណជិត២គីឡូម៉ែត្រដែលត្រូវជួសជុលចាប់ពីថ្ងៃនេៈតទៅដោយអាជ្ញាធរខេត្ត ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា បងប្អូនក្រោយបានផ្លូវស្រួលធ្វើដំណើរហើយត្រូវតែប្រុងប្រយត្ន័ចំពោៈការគ្រោៈថ្នាក់ចរាចរ បើកបរកុំលឿនហួសល្បឿនដែលបង្ករគ្រោៈថ្នាក់ដល់អ្នកដទៃថែមទៀត ។ លោកអភិបាលបានបន្តថា សុំឲ្យបងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានតាមផ្លូវនេៈមេត្តាយោគយល់ចំពោៈការជួសជុលក្រែងមានការហុយ ឬរអិលតិចតួចសូមអធ្យាស្រ័យដល់ដំណើរ ដោយលោកអភិបាលបញ្ជាក់ថា ប្រទេសកាលណាមានការអភិវឌ្ឍនោហើយគឺតែងមានការប៉ៈពាល់បន្តិចបន្តួចមិនខាន ដូច្នេៈយើងត្រូវចេៈអត់អោនអធ្យាស្រ័យគ្នាចាំបាច់ដើម្បីឲ្យដំណើរការបានរលូន ៕