ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បើកកិច្ចប្រជុំ ស្តីពីការ ការពារសន្តិសុខសុវត្តិភាព សណ្តាប់ធ្នាប់ ក្នុងឳកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

0

ដោយ យក្ខ ឡោម

ខេត្តរតនគិរី៖ កិច្ចប្រជុំនេះត្រូវបានប្រារព្វធ្វើឡើង នៅព្រឹកថ្ងៃទី ៣ ខែ មេសា ឆ្នាំ២០១៧ នៅសាល ប្រជុំស្នងការដ្ឋាននគរបាលខេត្ត ក្រោមវត្តមាន លោក ឧត្តមសេនីយ៍ត្រី ងួន គឿន ស្នងការនគរបាលខេត្តរតនគិរី ។

កិច្ចប្រជុំដ៍មានសារៈសំខាន់នេះ ក៍មានការអញ្ជើញ ចូលរួម ពីលោក លោកស្រី ជាស្នងការរង អធិការ អធិការរង ក្រុងស្រុក ទាំង ៩ ក៍មាន វត្តមានក្នុងកិច្ចប្រជុំនេះ ផងដែរ ។

កិច្ចប្រជុំមានគោលបំណង រៀបចំផែនការ ស្តីពីការ ការពារសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងឳកាសពីធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ រការ នព្វស័ក ព. ស ២៥៦១ គ. ស ២០១៧ ក្នុងគោលដៅធានាសន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ជាតិ អន្តរជាតិ ក្នុងឳកាសបុណ្យចូលឆ្នាំថ្មី នាពេលខាងមុខនេះ ។

លោកឧត្តម សេនីយ៍ត្រី ងួន គឿន បានដាក់ចេញនូវផែនការ សំខាន់ៗចំនួន ៤ ចំណុច មានជាអាទ៍ ៖ គោលបំណង និងសំណូមពរ ការចាត់តាំងអនុវត្ត មធ្យោបាយ សម្ភារៈ និងគ្រឿងបំពាក់ ព្រមទាំងពេលវេលាចាត់តាំងអនុវត្ត ។ ក្នុងផែនការ ៤ ចំណុចធំៗ ខាងលើនេះ នៅក្នុងចំណុច ទី ២ បានលើកឡើងថា គ្រប់កម្លាំងនគរបាល ទាំងអស់ នៅតាមក្រុងស្រុកទាំង ៩ បង្កើនការងារ ក្តាប់សភាពការ ឲ្យឃើញ និងក្តាប់ឲ្យបានទាន់ ពេលនូវផែនការសកម្មភាព របស់មុខសញ្ញាផ្សេងៗ ដែលមានបំណង បង្ករភាព ចលាចល់ អសន្តិសុខសង្គម រំខានដល់ការលេងកំសាន្តសប្បាយ រីករាយ របស់ ប្រជា ពលរដ្ឋក្នុងឳកាសបុណ្យចូលឆ្នាំ ថ្មីប្រពៃណីជាតិ។

យកចិត្តទុក្ខដាក់ អនុវត្តវិធានការ របស់ នគរបាលដូចជា៖ វិធានការរដ្ឋបាល វិធានការជំនាញ វិធានការមហាជន និងវិធានការ ប្រដាប់អាវុធ ។
កងកម្លាំងនគរបាលគ្រប់ជាន់ថ្នាក់ ត្រូវសហការជាមួយអង្គភាព ពាក់ព័ន្ធ រួមគ្នា ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់តាមមូលដ្ឋាន ទីប្រជុំជន វត្តអារាម រមណីយដ្ឋាន ស្ថិតក្នុងមូលដ្នានរបស់ខ្លួន ផ្តល់ភាពកក់ក្តៅ ដល់ប្រជាពលរដ្ឋក្នុងការ កំសាន្តសប្បាយ ។

ការិយាល័យជំនាញ អធិការរដ្ឋាន និងប៉ុស្តិ៍ នគរបាលរដ្ឋបាល រួមជាមួយ អាជ្ញាធរ មូលដ្ឋាន កម្លាំងប្រជាការពារ ត្រូវយកចិត្តទុកដាក់ អប់រំប្រជាជន ក្នុងការបង្ការទប់ស្កាត់ បទល្មើស និងបង្ការគ្រោះថ្នាក់ តាមរូបភាពអប់រំ តាមក្នុងផ្ទះ បិទផ្សាយតាមទីសាធារណៈ ផ្សាយតាម ឧគ្ឃោសនសព្វ តាមវិទ្យុ តាមទូរទស្សន៍ នូវលិខិតជូនដំណឹង ស្តីពីវិធានការ បង្ការទប់ស្កាត់បទល្មើស និងគ្រោះថ្នាក់ផ្សេងៗ ការងារនេះត្រូវដំណើរការធ្វើចាប់ ពីដើមខែ មេសា ឆ្នាំ ២០១៧ នេះតទៅ ។
ក្នុងគោលបំណងជម្រុញឲ្យប្រជាពលរដ្ឋ មានការប្រុង ប្រយ័ត្ន ទាំងនៅតាមផ្ទះសំបែង ការធ្វើដំណើរកំសាន្ត ជៀសវៀង បាតុភាពគ្រោះថ្នាក់ ឬ បាតុភាពអាក្រក់ផ្សេងៗ ។

ការប្រព្រឹត្តល្បែងស៊ីសង ការបង្ករសំលេងផ្ទុះ ការប្រព្រឹត្តអំពើផ្សេងៗ ដែលប៉ះពាល់ដល់ផ្លូវច្បាប់ រឺជាហេតុ ប៉ះពាល់សិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូ ដល់អ្នកដទៃ ត្រូវហាមឃាត់ ។

ត្រូវចលនាឲ្យប្រជាពលរដ្ឋ ចូលរួមសហការជាមួយ កម្លាំងសមត្ថកិច្ច ឲ្យបានសកម្ម និងជម្រុញនូវការអនុវត្ត គោលនយោបាយភូមិ ឃុំ មានសុវត្តិភាព ឲ្យមាន ប្រសិទ្ធិភាពខ្ពស់ ៕