ម៉ូតូ​ពី​រគ្រឿង​បុក​គ្នា​នៅ​ចំណុច​ផ្លូវ​បែក​ជា​បួន​រង​ការខូចខាត​ទាំងសងខាង​

​ភ្នំពេញ​៖ ម៉ូតូ​ហុងដា​ឌ្រិ​ម ធុន​សេ​១២៥ មួយ​គ្រឿង​បាន​ជិះ​បត់​ឆ្លងផ្លូវ ហើយ​ត្រូវ​ម៉ូតូ​ធុន​ធំ​FTR បុក​ចំ​ពេញទំហឹង​ចំ​ពាក់កណ្តាល​ម៉ូតូ​បណ្តាលឲ្យ​មនុស្ស​របួស​ស្រាល​ចំនួន​បួន​នាក់​កាលពី​វេលា​ម៉ោង ៩​និង​១០​នាទី​យប់ ថ្ងៃទី​០៨​ខែ មិថុនា​ឆ្នាំ ២០១៤ នៅ​ចំណុចស្តុ​បផ្សារ​ទំនើប BS តាម​

បណ្តោយ ផ្លូវ​ព្រះមុនីវង្ស កែង​និង​ផ្លូវ​កម្ពុជា​ក្រោម ក្នុង​សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ ។ 
​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា គេ​បាន​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រិ​ម ធុន សេ​១២៥​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ 1F-5466 ដែល​ជិះ​គ្នា​៣​នាក់ បុរស​ម្នាក់ នារី​ពីរ​នាក់ បាន​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈពេល​ដែល​មក ដល់​ចំនុចស្ដុ​បផ្សារ​ទំនើប​BS ក៏​បាន​ជិះ​ម៉ូតូ​បត់​ឆ្វេង​ឡើង​ទៅ​ផ្លូវ​កម្ពុជា​ក្រោម ក៏​ស្រាប់តែ​មាន​ម៉ូតូ ធុន​ធំ​មួយគ្រឿង​ម៉ាក​FTR  ពណ៌​ខ្មៅ​លាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1AU-4831 ដែល​ជិះ ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ពី​ទិស​ដៅ​ត្បូង​ទៅ​ជើង​ក៏​ធ្វើអោយ​ម៉ូតូ​ទាំង​២​គ្រឿង​បុក​គ្នា​ចំ​ពេញទំហឹង​បណ្ដាលអោយ​ដួល​គ​លើ​គ្នា និង​ម្ចាស់​ម៉ូតូ​ទាំង​សងខាង របួស​ស្រាល​ទាំង​៤​នាក់​ផង​ដែរ ចំណែកឯ​ម៉ូតូ​ទាំង​២​គ្រឿង​ក៏​រង​ការខូចខាត​ទាំងសងខាង​តែ​នៅពេល ដែល​សមត្ថកិច្ច​ចុះ​មកដល់​ក៏​ម្ចាស់​ម៉ូតូ​ទាំង​២​នេះ​ព្រម​ធ្វើ​ការសម្របសម្រួល​គ្នា​ដោយ​គ្មាន​នរណា​សង​អ្នកណា​គឺ​យក​ម៉ូតូ​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​រៀងៗ​ខ្លួន​៕​

2 1