បែកធ្លាយមេឈ្មួញរកស៊ីដឹកជញ្ជូនឈើព្យាយាមអោយមន្ត្រីអន្ត្រើសក្នុងខេត្តទាក់ទងជាមួយអ្នកសារព័ត៌ដើម្បីកំុអោយផ្សាយរឿងដឹកឈើ

0

សុវណ្ណវឌ្ឍនៈ

កំពង់ស្ពឺ៖ តាមការបង្ហើបព័ត៌មានពីមន្ត្រីសមត្ថកិច្ចម្នាក់ថាមេឈ្មួញដ៏ធំដែលរកស៊ីដឹកជញ្ជូនឈើប្រណិតឆ្លងប្រទេសទៀតផងដែលកំពុងតែមានរឿងក្តីក្តំាងជាប់ខ្លួនផងដែលនោះកំពុងតែស្វែងរកការអន្តរាគមន៍ពីមន្ត្រីអាវុធហត្ថថ្នាក់អន្ត្រើសៗប្រចំាខេត្តកំពង់ស្ពឺទៅ

ទាក់ទងជាមួយក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាពដែលឈរជើងប្រចំានៅខេត្តកំពង់ស្ពឺទំាងអស់ដើម្បីអោយឈប់ផ្សព្វផ្សាយអំពីការរកស៊ីដឹកជញ្ជូនឈើប្រណិតដែលខុសច្បាប់នោះនិងការលាក់ខ្លួនរបស់មេឈ្មួញដ៏ធំនេះផងដែល។
ប្រភពដដែលបានអោយដឹងទៀតថាមេឈ្មួញដែលកំពុងតែរត់រកការអន្តរាគមន៍ពីសំណាក់មន្ត្រីថ្នាក់អន្ត្រើសៗរបស់អាវុធហត្ថខេត្តកំពង់ស្ពឺនោះគឺឈ្មោះ ស៊ី ស ដែលត្រូវជាកូនប្រសាររបស់លោកឆេង ឡុង ពាក់សក្តិ៤នាយរងសេនាធិការអាវុធហត្ថខេត្តកំពង់ស្ពឺនេះតែម្តង។ការស្វែងរកការអន្តរាគមន៍នេះដើម្បីកំុអោយក្រុមអ្នកសារព័ត៌មានមួយចំនួនកំុអោយផ្សព្វផ្សាយពីការប្រព្រឹត្តឧក្រិដ្ឋកម្មព្រៃឈើដែលជិតរលាយហិនហោចនៅស្ទើរតែទូរទំាងប្រទេសទៅហើយនោះ។ការបែកធ្លាយនេះបន្ទាប់ពីសារព័ត៌មានក្នុងស្រុកមួយចំនួនបានធ្វើការផ្សាយចេញអោយសាធារណជននិងថ្នាក់លើបានដឹងនិងជ្រាបអំពីការប្រព្រឹត្តអំពើពុករលួយរបស់ក្រុមមេឈ្មួញឧក្រិដ្ឋកម្មព្រៃឈើដ៏មានឈ្មោះល្បីរូបនោះបានរត់គេចខ្លួនទៅជ្រកកោណនៅព្រំប្រទល់កម្ពុជា វៀតណាដើម្បីគេចផុតពីការតាមចាប់ខ្លួនរបស់ក្រុមសមត្ថកិច្ចប្រទេសកម្ពុជារឿងរកស៊ីបទល្មើសព្រៃឈើដោយខុសច្បាប់កន្លងមក។
ប្រភពមួយទៀតបានបង្ហើបអោយដឹងថាបានជាមេឈ្មួញស្វែងរកការអន្តរាគមន៍ពីសំណាក់អាវុធហត្ថនេះ ក៏ព្រោះតែមានឳពុកក្មេកជានាយរងសេនាធិការរបស់អាវុធហត្ថខេត្តកំពង់ស្ពឺស្រាប់និងមានការទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនំាមិនថាក្នុងខេត្តឬក៏ខេត្តនានាជាពិសេសអាវុធហត្ថលើផ្ទៃប្រទេសតែម្តង។ហើយម្យ៉ាងវិញទៀតក្រុមអ្នកសារព័ត៌មាននៅក្នុងខេត្តទំាងមូលជាសមត្ថកិច្ចទៀតផងទើបមេឈ្មួញដ៏ធំរូបនោះស្វែងរកការអន្តរាគមន៍ក្រែងបានសម្រេចហើយបន្តការរកស៊ីមុខរបរចាស់បានដោយរលូន គេចផុតពីការតាមចាប់របស់សមត្ថកិច្ចថ្នាក់លើទៀតផង។ប្រជាពលរដ្ឋអ្នករកស៊ីតូចតាចបានលើកឡើងថាអស់លោកសមត្ថអាវុធហត្ថខេត្តកំពង់ស្ពឺដែលមានលោកជូ សារុន ជាមេបញ្ជាការនិងជាពិសេសអាវុធហត្ថលើផ្ទៃប្រទេសហាក់បីដូចជាធ្វើព្រងើយចំពោះក្រុមឈ្មួញដែលរកស៊ីបទល្មើសព្រៃឈើដែលមានដីការជាប់ខ្លួនហើយនោះបណ្តែតបណ្តោយអោយឆ្លៀតរកស៊ីបានទៀត ប្រសិនបើប្រជាពលរដ្ឋតូចតាចវិញច្បាស់ជាត្រូវចាប់ដាក់ខ្នោះជាក់ជាមិនខានឡើយ។ទង្វើខាងលើរបស់ក្រុមអស់លោកសមត្ថកិច្ចសបញ្ជាក់អោយឃើញថាកំពុងតែប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹងស្រាប់ទៅហើយ សូមអោយអង្គភាពប្រឆំាងអំពើពុករលួយជួយចុះពិនិត្យទង្វើរបស់អស់លោកសមត្ថកិច្ចអាវុធហត្ថខេត្តកំពង់ស្ពឺជាពិសេសមន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសដែលថ្នាក់បញ្ជូនអោយមកឈរជើងនោះ៕