ទីតាំងរក្សាទុកនិងចែកចាយប្រេងឥន្ធនៈខុសច្បាប់មួយកន្លែងត្រូវបានមន្ត្រីជំនាញចុះបិទអាជីវកម្ម

0

ដោយ៖ពលៈ
មណ្ឌលគិរី៖  បន្ទាប់ពីប្រជាពលរដ្ឋជាច្រើនគ្រួសារនៅភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី     បានសម្ដែងក្ដី ពួ្រយបារម្ភតាមរយៈបណ្កាញសារ

ព័ត៌មានកាលពីពេលថ្មីនេះ  អំពីបញ្ហាគ្រោះអគ្គីភ័យ ខណៈមានទីតាំងមួយកំពុងផ្ទុកប្រេងឥន្ធនៈ ប្រមាណ២ម៉ឺនលីត្រ រួមនិងហ្គាសជាច្រើនធុងដោយខុសច្បាប់ មិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវនោះ  កាលពីល្ងាចថ្ងៃ ទី០៣ មេសា ២០១៧ម្សិលមិញនេះ ក្រុមការងារគណៈកម្មការចម្រុះខេត្តមណ្ឌលគិរី    បានចុះទៅបិទអាជីវកម្មទីតាំងផ្ទុក ប្រេងឥន្ធនៈខុសច្បាប់នោះតែម្ដង ផ្អែកតាមសំណូមរបស់ប្រជាពលរដ្ឋ ។
លោក ទី សុផល អនុប្រធានមន្ទីររ៉ែនិងថាមពលខេត្តមណ្ឌលគិរីបានថ្លែងថា      ការចុះបិទអាជីវកម្មទីតាំងរក្សាទុក ប្រេងដោយខុសច្បាប់ដើម្បីចែកចាយ ដែលមានម្ចាស់ឈ្មោះ គន់ ចាន់ថា        គឺធ្វើតាមសំណូមពររបស់ពលរដ្ឋរស់នៅជិត ទីតាំងនេះ ម៉្យាងវិញទៀតនៅជុំវិញទីតាំងនេះគឺមានផ្ទះអាជីវករលក់ដូរជាច្រើនខ្នងដែលសាងសង់ជាប់ៗគ្នា    ងាយនឹងរង ហានិភ័យអំពីបញ្ហាគ្រោះអគ្គីភ័យចេញពីទីតាំងរក្សាទុកប្រេងមួយនេះ   ហើយចំពោះលក្ខណៈបច្ចេកទេសរបស់ទីតាំងរក្សា ទុកប្រេងឥន្ធនៈនេះវិញ ក៏មិនស្របទៅបទដ្ឋានរបស់ក្រសួងរ៉ែនិងថាមពល    មិនអាចអនុញ្ញាតឲ្យដំណើរការអាជីវកម្មបាន នោះទេ ។
លោកអនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរីបានឲ្យដឹងទៀតថា       ក្នុងករណីម្ចាស់ទីតាំងផ្ទុកប្រេងខុស ច្បាប់នេះ ចង់ដំណើរការអាជីវកម្មរបស់ខ្លួនបន្ត លុះត្រាមានការផ្ដិតមេដៃឯកភាពពីអ្នករស់នៅជុំវិញ  ហើយត្រូវមានការឯក ភាពពីអាជ្ញាធរស្រុកពេជ្រាដា មន្ទីរដែនដីនគរូបនីយកម្មសំណង់និងសូរិយោដី មន្ទីររ៉ែនិងថាមពល និងត្រូវមានមន្ត្រីជំនាញ មកពីក្រសួងរ៉ែនិងថាមពល ចុះមកសិក្សាវាយតម្លៃថា ស្របតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួង      ទើបអាចដំណើរការ អាជីវកម្មបាន ហើយប្រសិនបើម្ចាស់ទីតាំងរក្សាទុកប្រេងឥន្ធនៈដោយខុសច្បាប់ឈ្មោះ គន់ ចាន់ថា នៅតែរឹងទទឹងបន្តអាជី វកម្មរបស់ខ្លួន ដោយមិនមានច្បាប់អនុញ្ញាតពីមន្ត្រីជំនាញពាក់ព័ន្ធនោះ ម្ចាស់ទីតាំងរក្សាទុកប្រេងនេះ   នឹងប្រឈមទៅនិង ការផ្តន្ទាទោសតាមផ្លូវច្បាប់ ។
ជុំវិញករណីនេះដែរ លោក គន់ ចាន់ថា ជាម្ចាស់ទីតាំងរក្សាទុកប្រេងឥន្ធនៈដោយខុសច្បាប់នេះ    បានយល់ស្រប តាមការណែនាំរបស់មន្ត្រីជំនាញ គឺនឹងផ្អាកអាជីវកម្មរបស់ខ្លួន        មិនបន្តសកម្មភាពរក្សាទុកប្រេងនិងចែកចាយទៀតទេ ប្រសិនបើគ្មានច្បាប់អនុញ្ញាតពីមន្ត្រីជំនាញពាក់ព័ន្ធនោះ ៕