ពលរដ្ឋមកពីតំបន់ក្បាលឆាយចំនួន១៥៨គ្រួសារបន្ថែមទៀតទទួលបានចំណែកដីឡូត៍ស្របច្បាប់ជាថ្នូរនៃការផ្លាស់លំនៅចេញពីតំបន់៥៥ហិចតាដែលរដ្ឋហាមឃាត់

0

ខេត្តព្រះសីហនុ៖ពលរដ្ឋក្រីក្រមកពីតំបន់ក្បាលឆាយ(តំបន់៥៥ហិចតា)ចំនួន១៥៨គ្រួសារបន្ថែមទៀតបានទទួលចំណែកដីសម្បទានពីរដ្ឋបាលខេត្តព្រះសីហនុដើម្បីកាន់កាប់ដោយស្របច្បាប់នៅទីតាំងភូម១ិសង្កាត់១ក្រុងនិងខេត្តព្រះសីហនុ(ក្បែររោងចក្រកាត់ដេរ យូស៊ីន)។ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍គ្រាដែល ឯឧត្តមធ្វើជាអធិបតីក្នុងការចាប់ឆ្នោតយកលេខកូដសំគាល់ក្បាលដីនាព្រឹកថ្ងៃទី៤មេសា២០១៧នេះថា៖នេះជាកាដូរបស់សម្តេចហ៊ុនសែនសំរាប់ប្រជាពលរដ្ឋនៅក្បាលឆាយ។

ឯឧបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលបានដីនេះហើយត្រូវរក្សាទុកធ្វើផ្ទះនៅ។កុំលក់ដូរវាហើយនាំគ្នាទៅកាប់ព្រៃអាណាធិបតេ្តយ្យយកដីខុសច្បាប់តទៅទៀត។

ដោយឡែកប្រជាពលរដ្ឋក៍បានសំដែងក្តីសប្បាយរីករាយនិងអបអរសាទរយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់លើប្រជាជនបែបនេះ។

ពលរដ្ឋដែលបានទទួលចំណែកដីនេះបានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តព្រះសីហនុនិងសម្តេចតេជោហ៊ុនសែនដែលបានគិតគូដល់សុខទុក្ខរបស់ពួកគាត់។

មតិមហាជនបានលើកឡើងថាខេត្តព្រះសីហនុចាប់តាំងពីឯឧ យន្ត មីន បានមកទទួលតំណែងជាអភិបាលខេត្ត ឯឧត្តមបានដោះស្រាយបញ្ហាស្មុគស្មាញដែលបន្សល់ទុកពីថ្នាក់ដឹកនាំខេត្តជំនាន់មុនៗបានជាច្រើនករណីគួរអោយកត់សំគាល់ជាពិសេសបញ្ហាទំនាស់ដីធ្លីរនេះតែម្តង។

ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុបានកោតសរសើរឯឧ យន្ត មីន ថាជាចៅហ្វាយខេត្តដែលល្អ សកម្មការងារនិងយកចិត្តទុកដាក់ខ្លាំងលើពលរដ្ឋ។

សូមបញ្ជាក់ថានេះជាលើកទីបីហើយដែលរដ្ឋបាលខេត្តបានរៀបចំអោយមានការចាប់ឆ្នោតដើម្បីផ្តល់ដីសម្បទានជូនពលរដ្ឋនៅតំបន់ក្បាលឆាយនេះ។រហូតដល់ពេលនេះមានប្រជាពលរដ្ឋចំនួន៤៣៧គ្រួសារហើយដែលបានទទួលចំណែកដីពីរដ្ឋបាលខេត្ត។

ចំពោះប្រជាពលរដ្ឋដែលមានដីមានផ្ទះនៅតំបន់ក្បាលឆាយដែលប៉ះពាល់ប្រភពទឹកស្អាតដែលរដ្ឋបាលខេត្តត្រូវតំរូវអោយផ្លាស់លំនៅតែមិនទាន់បានចាប់ឆ្នោតយកចំណែកដីនៅឡើយនោះ រដ្ឋបាលខេត្តនឹងរៀបចំជូននៅពេលបន្ទាប់ទៀត។ចំពោះទីតាំងដែលតំរូវអោយផ្លាស់ចេញនេះខេត្តនឹងរៀបចំដាំដើមឈើឡើងវិញសំរាប់រក្សាប្រភពទឹកក្បាលឆាយ។