បុរស​២​នាក់​បាន​ស្លាប់​ភ្លាមៗ ដោយ​គ្រោះថ្នាក់​ចរាចរណ៏​នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​ឯកជន​បញ្ញា​ស័ក្តិ​

​ភ្នំពេញ ៖ បុរស​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ពួកគេ​ជិះ​ម៉ូតូឌុប​គ្នា​ហើយ ធ្វើដំណើរ​ក្នុង​ល្បឿន​យ៉ាង​លឿន​បាន​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​កុងតឺន័រ​ដែល​កំពុង​បត់​ឆ្វេង​ទៅ​ផ្លូវ​មួយ​ទៀត កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ស្ថិតនៅ​មុខ​មន្ទីរពេទ្យ​ឯកជន​បញ្ញា​ស័ក្តិ ស្ថិតក្នុង តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១​កែង​ផ្លូវ​លេខ​៣៧១ ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ដែល​គួរ​រន្ធត់​ខាងលើ​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​រថយន្ត ក្បែរ​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​គាត់​បាន​ឃើញ​បុរស​២​នាក់ ដែល​ជិះ​ម៉ូតូ មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​មធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល 1L-3143 ដែល​ជិះ ធ្វើដំណើរ​ផ្លូវ​លេខ​២៧១ ក្នុង​ល្បឿន​លឿន​ពី​ជើង​ទៅ​ត្បូង ខណៈពេល​ដែល​មក​ដល់​ចំណុច ផ្លូវ​កោង​ពួកគេ​មិន​ព្រម​បន្ថយល្បឿន ក៏​បាន​ជ្រុល ទៅ​បុក​គូទ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង ពណ៌​ទឹកប្រាក់​លាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3C- 4623 បើកបរ​ដោយ​បុរស​ម្នាក់​រួមជាមួយ ព្រួ​ម្នាក់​ទៀត​បាន​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១ ហើយ​កំពុង​បត់​ឆ្វេង​ទៅ​ផ្លូវ​លេខ ៣៧១ ធ្វើឲ្យ ម៉ូតូ​មក​បុក​គូទ​រថយន្ត​កុងតឺន័រ​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ ផ្លោង​អ្នកបើក​និង​អ្នក​អង្គុយ​ពីក្រោយ ហោះ​ធ្លាក់​មក​ទប់​និង​ថ្នល់​ធ្វើឲ្យ​បាក់​ក​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​គួរ​រន្ធត់ ។ រឺឯចំណែក ម៉ូតូ​ជន​របស់​ជនរ​ង​គ្រោះ​ខាងលើ​វិញ​គ្រាន់​បាក់​ក្រ​បាំង រង​កា​ខូចខាត​បន្តិចបន្តួច​ប៉ុណ្ណោះ​។ 
​បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មក​ដល់​ភ្លាមៗ ហើយ ក៏​បានឲ្យ​ដឹង​ដែលថា ចំពោះ​សព បុរស​ពីរ​នាក់​ខាងលើ​នេះ​នៅ​មិន​ទាន់​ស្គាល់​ពី​អត្តសញ្ញាន​នៅឡើយ​ទេ ហើយ​សមត្ថកិច្ច ក៏​កំពុង​ទំនាក់ទំនង​ទៅ​រក​ក្រុម​គ្រួរ​សាឲ្យ​ទទួលយក​សព ទៅ​ធ្វើបុណ្យ​តាម​ប្រពិណី​ផងដែរ ។​
​ចំណែក​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​នៃ​ការិយាល័យ​ចរាចរជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​វាសវែង​យកទៅ​រក្សាទុក​ដើម្បី​ធ្វើ​ការដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕​

1 2 3