ប្រជុំបូកសរុបការងារត្រីមាសទី១និងផ្សព្វផ្សាយទិសដៅឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ

0

ក្រុងកំពត ៖ នៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ១៤:០០នាទី នៅស្នងការដ្ឋាននគរបាលខេត្តកំពត បានរៀបចំបើកកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងផ្សព្វផ្សាយទិសដៅឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមអធិបតី

ភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ជឹង ផល្លា អភិបាលរង នៃគណ:អភិបាលខេត្តកំពត ។ ក្នុងអង្គពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់លោកប្រធានសាលាដំបូងខេត្តកំពត លោកព្រះរាជអាជ្ញារង លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត ឯកឧត្តម ឧត្តមសេនីយ៍ ប្រតិភូអមដំណើរគណ:អធិបតី លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក-លោកស្រីស្នងការរង លោកប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាល-អភិបាលរងស្រុក-ក្រុង អស់លោកអនុប្រធានការិយាល័យកណ្តាល នាយ-នាយរងការិយាល័យ លោកអធិការនគរបាលស្រុក-ក្រុង លោកមេបញ្ជាការវរសេនាតូច ៦០១

និងលោកនាយប៉ុស្តិ៍រដ្ឋបាលទាំង ៩៣ប៉ុស្តិ៍ សរុបចំនួន ២៧១នាក់ ។ ក្នុងឧិកាសនេះ ក៏មានការប្រកាសផ្ទេរសម្រួលភារកិច្ច និងបំពាក់ឋានន្តរសក្តិជូនដល់មន្ត្រីនគរបាលមានស្នាដៃ រួមមាន ផ្ទេរភារកិច្ចចំនួន ០៧នាក់ តែងតាំងមុខតំណែងចំនួន០៧នាក់ ពាក់ឋានន្តរសក្តិចំនួន ០៣នាក់ មាន ថ្នាក់វរសេនីយ៍ឯកចំនួន ០២នាក់ និងថ្នាក់អនុសេនីយ៍ឯកចំនួន ០១នាក់ ៕