ដំរីចិញ្ចឹមមួយក្បាលទៀត សម្លាប់ហ្មររបស់ខ្លួននៅមណ្ឌលគិរីដោយៈសាតចាន់បុត្រ

0

មណ្ឌលគិរី៖ ភ្ញាក់ផ្អើលទៀតហើយ ខណៈវេលាម៉ោងប្រមាណជាង១២រសៀលបុរសម្នាក់ដែលជាម័រសត្វដំរីបានស្លាប់ ដោយសារតែដំរីរបស់ខ្លួនជាន់ទន្រាំ។ករណីនេះបានកើតឡើងនៅចំណុចវារីអគ្គីសនីអូររមីស ស្ថិតក្នុងភូមិពូតាំងសង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ខណះនេះនៅមិនទាន់ជ្រាបច្បាស់ថាមូលហេតុអ្វីបានជាដំរីមួយក្បាលនោះ ជាន់សម្លាប់ម្ចាស់នៅឡើយ។ហើយសមត្ថកិច្ចក៏កំពុងតែត្រៀមកាពារកុំឲ្យសត្វដំរីនោះយាយីអ្នកដទៃបន្តទៀត ក្នុងនោះក៏បានទំនាក់ទំនងទៅអង្គការកាពារសត្វដំរី ដើម្បីបាញ់ថ្នាំសន្លប់ចាប់វាផងដែរ។

ជនរងគ្រោះដែលដំរីជាន់ស្លាប់មានឈ្មោះ ជើង ទៀម ភេទប្រុសអាយុ៤៥ឆ្នាំ ហៅក្រៅ ពុក នេ ជនជាតិព្នង មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ជនរងគ្រោះជាម័រ រសត្វដំរីបង្ករដែលមានឈ្មោះ ច៉ូក ដំរីមួយក្បាលនេះត្រូវគេអះអាងថាជាដំរីចិញ្ចឹមបម្រើដល់វិស័យទេសចរណ៍ក្នុងខេត្តមណ្ឌលគិរី។សមត្ថកិច្ចសន្និដ្ឋានជំហ៊ានដំបូងថា ដំរីឈ្មោះ ច៉ូក នេះអាចនឹងចុះប្រេង ទើបជាន់សម្លាប់ម្ចាស់ឯង។

គួររំលឹកថានេះ ជាករណីទី០២ហើយសំរាប់ខេត្តមណ្ឌលគិរីដែលមានដំរីជាន់សម្លាប់ហ្មររបស់ខ្លួន ខណៈកាលពីប៉ុន្មានខែកន្លងទៅដំរីមួយក្បាលនៅភូមិពូលូងក៏បានជាន់សម្លាប់ហ្មររបស់ខ្លួនផងដែរ។បច្ចុប្បន្នសមត្ថកិច្ចកំពុងតែដុតដៃដុតជើង កាពារសត្វដំរីខាងលើមិនឲ្យរត់ចូលព្រៃនោះទេ រងចាំក្រុមជំនាញមកដល់ មានវិធានការបន្ត ៕