មេឃុំនិងប្រជាពលរដ្ឋ សំណូមពរឲ្យអភិបាលខេត្តសៀមរាប ជួយចាត់វិធានការទប់ស្កាត់​ការរុករាន្ទឈូឆាយដីព្រៃជាង​២០ហិចតា

0

សៀមរាបៈ លោក កែម ហំា មេឃុំគោកដូង និងប្រជាពលរដ្ឋ បានសំណូមពរ ដល់កម្លាំងសមត្ថកិច្ច ជាពិសេស​ឯកឧត្តម ឃឹម ប៊ុនសុង អភិបាល នៃគណបញ្ជាការឯកភាពខេត្តសៀមរាប ជួយចាត់វិធានការ តប់ស្កាត់ជាបន្ទាន់ ដល់ ឈ្មួញលបលួចឈូសឆាយដីព្រៃរបស់រដ្ឋ ជិត៣០ហិចតា យកមកធ្វើជាកម្មសិទ្ធ ទោះបីមេឃុំ និងនិងប្រជាពលរដ្ឋនាំហាមយ៉ាងណា ក៏ឈ្មយញពុំឈប់សកម្មភាពឡើយ។ នៅថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០១៧​ មានសកម្មភាពគ្រឿងចក្រ បានកំពុងតែឈូសឆាយដីព្រៃបំរ៉ុងរបស់រដ្ឋ ចំនុចភូមិក្បាលព្រៃរការ និងចំនុចត្រពាំងប្រាំឆ្នៀង ស្ថិតក្នុងភូមិដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប មានឈ្មួញនាំគ្នាយកគ្រឿងចក្រអ៊ិចស្កា មករុករាន្ទឈូសឆាយដីព្រៃ តាមបណ្តោយផ្លូវទៅភ្នំពើងតានាន់ ដែលសកម្មភាពឈូសឆាយដីព្រៃនេះ បានធ្វើឡើងជារៀងរាល់ថ្ងៃ ដូចជាថ្ងៃនេះជាដើម ។

ក្រោយពីមានសកម្មភាព ដែលបានកើតឡើង ក្នុងការលបលួចឈូសឆាយដីព្រៃនេះ គឺលោក កែម ហាំ មេឃុំគោកដូង រួមជាមួយនឹងអង្គការបរិស្ថានស្រុក បានហៅប្រជាពលរដ្ឋ មកប្រជុំដើម្បីណែនាំ មិនឲ្យមានការឈូសឆាយដីព្រៃ របស់ រដ្ឋ និងយករុករាន្ទយកដីធ្វើជាកម្មសិទ្ធ តែប្រជាពលរដ្ឋ មួយចំនួនក៏នៅតែនាំគ្នាបំពាន ដោយសារឃើញមានគេកាប់ឆ្ការ ព្រៃនៅតំបន់នោះ ក៏បានធ្វើឲ្យប្រជាពលរដ្ឋផ្អើលតាមគ្នា ខ្លះទៅនាំគ្រចក្រ ខ្លះកាន់ពូថៅ កាំបិត ទៅកាប់ឆ្កាព្រៃ នៅតំបន់នោះ ។

តាមឲ្យអោយដឹងពីប្រជាពលរដ្ឋ ដែលសុំមិនអោយបញ្ជេញឈ្មោះ បានខ្សឹបប្រាប់ថា មានឈ្មួញនៅពីក្រោយខ្នងរបស់ ប្រជាពលរដ្ឋ បានជម្រុញឲ្យប្រជាជន នាំគ្នាទៅកាប់ឆ្កាព្រៃនៅចំនុចហាមឃាត់ ក្រោយពីកាប់ឆ្កាបានស្រឡះរួច ដីទាំង នោះគឺត្រូវបានប្រមូលទិញ ពីប្រជាពលរដ្ឋ  ម្យ៉ាងទៀតមេឃុំ បានត្រឹមតែហាមឃាត់តាមលទ្ធភាព ដែលអាចធ្វើបាន ដោយមិនហ៊ានធ្វើអ្វីដែលប៉ះពាល់ធ្ងន់ធ្ងរពេកទេ ដោយសារតែមានការ ព្រួយបារម្ភណ៍និងសំលេងឆ្នោតផងដែរ ទើប បានសម្រេចចិត្តជូនដំណឹងដល់ថ្នាក់លើ ជាអ្នកមានចំណាត់ការទប់ស្កាត់វិញ ទើបមានប្រសិទ្ធិភាពជាង។

ដោយ  អុំ អឿង