នារី​ជនជាតិ​ចិន​ចេញពី​ភោជនីយដ្ឋាន​ថយ​រថយន្ត​ប៉ះ​រថយន្ត​មួយ​គ្រឿង​រួច​បួង​ចង្កូត ទៅមុខ​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​អូស​ទៅ​គា​បរនាំង​ដែក​ចែក​ទ្រូងផ្លូវ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

​ភ្នំពេញ​៖ នារី​ជនជាតិ​ចិន​ម្នាក់​ដែល​ទើបតែ​ចេញពី​ភោជនីយដ្ឋាន​មួយកន្លែង​បាន​បើករថយន្ត​ថយ ក្រោយ​ទៅ​ប៉ះ​រថយន្ត​មួយ​គ្រឿង​ដែល​ចត​នៅក្បែរនោះ ហើយ​បួង​ចង្កូត​ទៅ​មុខ​ជ្រុល​បុក​ម៉ូតូ មួយ​គ្រឿង​អូស​គៀប​ជាប​និង​រនាំង​ដែក​ចែក​ទ្រូងផ្លូវ​បាក់​អស់​៤​ផ្ទាំង​ធ្វើអោយ​ម្ចាស់​ម៉ូតូ​រង​

របួសស្រាល ហើយ​អ្វី​ដែល​គួរ​អោយ​ចំឡែក​នោះ​គឺ​ម្ចាស់​រថយន្ត​បង្ក​បាន​ចុះ​ពី​លើ​រថយន្ត​មក​អង្គុយ​ផឹកស្រា​បៀ​ធ្វើ មិនដឹង ហាក់ដូចជា​គ្មាន​រឿង​អ្វី​កើតឡើង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​យប់​ស្ថិតនៅ​ត្រង់​ចំណុច​មុខ​ភោជនីយដ្ឋាន គូរ ស៊ា​ង វៀន តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន​។​
​យោងតាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ចរាចរ​នៃ​ខណ្ឌចំការមន​បានអោយដឹងថា មុនពេល​កើតហេតុ គឺ​មាន​នារី​ជនជាតិ​ចិន​ម្នាក់​បាន​ថយ​រថយន្ត​មួយ​គ្រឿង​ម៉ាក លុច​ស៊ី​ស​RX300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2E-6029 ចេញពី​ភោជនីយដ្ឋាន គូរ ស៊ា​ង វៀន ក៏​បាន​បុក​ប៉ះ​ក្បាល​រថយន្ត មួយគ្រឿង​ម៉ាក​ស្តា​រិច មួយ​គ្រឿង​ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2W-4703 ដែល​កំពុង​ចត​ស្ងៀម ក្បែរ​ចិញ្ចើម​ផ្លូវ​មុខ​ភោជនីយដ្ឋាន​នោះដែរ ក៏​ធ្វើអោយ​នារី​ដែល​បើក​រថយន្ត​លុច​ស៊ី​ស​ខាងលើ ភ័យ​ពេក​ក៏​បួង​ចង្កូត​រថយន្ត​ទៅ​មុខ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BS-9093 ជិះ​ដោយ​យុវជន​ម្នាក់​ដែល​កំពុង​ធ្វើ ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ចំ​ពេញទំហឹង​ហើយ​អូស​ម៉ូតូ​បោក​ផ្ទប់​និង រនាំង​ចែក​ទ្រូងផ្លូវ​បាក់​អស់​ចំនួន​៤​ផ្ទាំង​គៀប​ជាប់​ទៅ​មុខ​លែងរួច បណ្ដាល​អោយ​យុវជន​រងគ្រោះ រង​របួសស្រាល អ្វី​ដែល​ហួសចិត្ត​បន្ទាប់​ពី​បង្កហេតុ​រួច នារី​ដែល​បើក​រថយន្ត​បង្ក​បាន​ចុះ​ពី​លើ​រថយន្ត ហើយ​ចូល​ទៅក្នុង​ភោជនីយដ្ឋាន​អង្គុយ​ផឹកស្រា​បៀ​ធ្វើ​មិនដឹង​។ 
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​អន្តរាគម​ន៍​និង​វាស់វែង​យក​រថយន្ត​បង្ក​និង​ម៉ូតូ​រួមទាំង​ឃាត់​ខ្លួន​នារី​ដែល​បើកប​រថយន្ត​បង្ក ខណៈនោះ​ក៏​មាន​ការអន្តរាគមន៍​ពី​អ្នកបើករថយន្ត ទំនើបៗ​មក​កាង​មិន​អោយ​យក​ម្ចាស់​រថយន្ត​បង្ក​នោះឡើយ​។ តែ​ទោះជា​យ៉ាងណា​សមត្ថកិច្ច​នៅ​តែ​ធ្វើការ​ទៅ​តាម​ផ្លូវច្បាប់​ដោយ​ឃាត់ខ្លួន​ម្ចាស់​រថយន្ត​បង្កហេតុ រួម​ទាំង​ឃាត់​បុរស​ម្នាក់​ដែល​មក​កាង​នោះ​ទៅ​ការិយាល័យ​ចរាចរជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​៕​

1 2