រថយន្តដឹកប្រេងក្រុមហ៊ុនតេលាបុកគូទពីក្រោយរថយន្តម៉ាកNISSANខៈណៈដែលមានទិសដៅស្របគ្នា

0

ខេត្តព្រះសីហនុ៖នៅវេលាម៉ោង ១០:៣០នាទី ថ្ងៃទី០៥ ខែមេសាឆ្នាំ២០១៧កើតមានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តដឹកប្រេងក្រុមហ៊ុនតេលាកម្ពុជានិងរថយន្តដឹកទំនិញធុនធ្ងន់លើកំណាត់ផ្លូវជាតិលេខ០៤ត្រង់ចន្លោះគីឡូម៉ែត្រលេខ: ១៦៣- ១៦៤ ដែលស្ថិតនៅភូមិតានៃ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

រថយន្តដឹកប្រេងក្រុមហ៊ុនតេលាកម្ពុជា មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ ម៉ាក អាំងទែរ USA ពណ៌ខៀវឆ្នូតលឿង ស្លាក់លេខ ភ.ព ៣C៨៥២៤ បើកបរដោយឈ្មោះ អេង ដារិន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ បើកបរ និងមានទីលំនៅភូមិអង្កាញ់ ឃុំ អង្កាញ់់ ស្រុក ព្រៃកប្បាស ខេត្តតាកែវ (រងរបួសស្រាល)លុះមកដល់ចំណុចកើតហេតុខាងលើរថយន្តមានល្បឿនលឿនបានជ្រុលបុកគូទពីក្រោយរថយន្តម៉ាក NISSAN ដែលមានទិសដៅដូចគ្នា ម៉ាក ពណ៌ស្លាទុំ ស្លាក់លេខ ភ.ព៣C៥២២៦ បើកបរដោយឈ្មោះ យ៉ុន សុភក្រ័ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ បើកបរ និងមានទីលំនៅភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ( រងរបួសស្រាល ) ។

ចំពោះមុខកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ ៤០១ កំពុងជួយអន្តរាគមន៍សង្រ្គោះ សម្រួលចរាចរណ៍បញ្ជៀសការកកស្ទះតាមដងផ្លូវ ។

បច្ចុប្បន្ន រថយន្តទាំង០២គ្រឿង ត្រូវបានម្ចាស់ទាំងសងខាង ធ្វើការស្រុះស្រួលគ្នាយកទៅជួសជុលរៀងៗខ្លួន ៕