ខេត្តកំពត៖ ដីបឹងមួយកន្លែងស្ថិតនៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកេីត ស្រុកកំពង់ត្រាចខេត្ដកំពតកំពុងតែរងការចាក់លុបយ៉ាងអនាធិតេយ្យ មិនមានការទប់ស្កាត់ ពីអាជ្ញា
ធរនិងជំនាញណាឡេីយ ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ការចាក់ដីលុបបឹងនេះបេីមិនមានការឃុបឃិតឫ អនុញ្ញាតពីលោកអភិបាល ស្រុកនោះ ទេក៏ពួកទាំងនោះមិនហ៊ាន ចាក់ដែល ៕ ប្រភពបានបន្តទៀតថាការចាក់ដីលុបបឹង ខាងលេីនេះមានការចុះហត្ថលេខារបស់លោកស្រី
លឹម លុយ មេឃុំកំពង់ត្រាចខាងកេីត និងលោកកែវ ចាន់ផាន់រិទ្ធ ប្រធានការិយាល័យសូរិយោដី ស្រុកកំពង់ត្រាច។
អ៊ុម សុីណាត អភិបាលស្រុកកំពង់ត្រាចបានប្រាប់អ្នកយកពត័មានយេីងថាដីខាងលេីនេះគេមានប្លង់ត្រឹមត្រូវ កុំដេីរចុះផ្សាយផ្តេសផ្តាស់ ៕ ប្រជាពលរដ្ឋរស់នៅភូមិកំពង់ត្រាចទី១បានប្រាប់អ្នកយកពត័៍មានយេីងថាអ្នកដែលចាក់លុបបឹងធ្វេីជាកម្មសិទ្ធិនេះមានឈ្មោះនេត សាផនភេទប្រុស អាយុ៦៤ឆ្នាំរស់នៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកេីត ស្រុកកំពង់ខេត្តកំពត។
ប្រជាពលរដ្ឋបានបន្តទៀតថា នៅឯស្រុកកំពង់ត្រាចយេីងនេះជាប្រពៃណីទៅហេីយ ខាងចាក់ដីលុបបឹងនិងប្រលាយទឹកនោះមិនដែលឃេីញអាជ្ញាធរចុះមកហាមឃាត់ទេ ពេល
អ្នកយកពត័មានចុះទៅថតរូបនិងសាកសួរនាំ បានលោកអភិបាលស្រុកបញ្ជាអោយ កូនចៅក្រោមឱវាទ របស់លោកចុះមកឃាត់។ប្រជាពលរដ្ឋរស់នៅស្រុកកំពង់ត្រាចមួយចំនួនបាននាំ
គ្នានិយាយរិះគន់ ទៅលេីលោកស្រីលឹម លុយមេឃុំកំពង់ត្រាចនិងលោកកែវ ចាន់ផាន់រិទ្ធិប្រធានការិយាល័យសូរិយោដី ស្រុកនិងលោកអ៊ុម សីណាត អភិបាលស្រុកកំពង់ត្រាចតែងតែ បេីកភ្លេីងខៀវអោយឈ្មោះនេត សាផនចាក់ដីលុបបឹងធ្វេីជាកម្មសិទ្ធិ ប្រឆាំងបទបញ្ជារបស់
សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា។ ដោយ អួង វឹង