បន្ទាយមានជ័យ៖ ដើម្បីលើកកំពស់ជីវភាពនិងគាំពា ជនចាស់ជរា និងដើម្បីអោយជីវិតចុងក្រោយរបស់មនុស្សចាស់ ម្រមាណជា៧ម៉ីននាក់ ទទួលបានសេក្ដីសុខសប្បាយ សមាគមន៍មូនិធិមនុស្សចាស់ខេត្តបន្ទាយមានជ័យត្រូវបានបង្កើតឡើង ក្រោមការគាំទ្រនិងជំរុញពី ឯកឧត្ដម
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី ៦មេសា២០១៧។
ឯកឧត្ដម អ៉ី ឡុង គណះកម្មការប្រតិប័ត្តសមាគមមូលនិធិមនុស្សចាស់ខេត្តបន្ទាយមានជ័យ ឯកឧត្ដមសាំង សាវាត អនុប្រធាន និងជាតំណាង ឯកឧត្ដម អ៊ុង អឿន ប្រធានសមាគមមូលនិធិមនុស្សចាស់ខេត្ត សមាជិកសមាគមជាច្រើនរូប មានវត្តមានក្នុងប្រកាសសេចក្តីសម្រេចនេះ។
ឯកឧត្ដម សាំង សាវាត អនុប្រធានសមាគមមូលនិធិមនុស្សចាស់ មានប្រសាសន៍ប្រាប់ថា: គោលបំណងចម្បងរបស់សមាគមគឺដើម្បីលើកកំពស់ជីវភាពនិងគាំពា ជនចាស់ជរាពិសេសដែលត្រូវគេបោះបង់ឬ មានជីវភាពក្រីក្រ លំបាក អោយគាត់មាន ទីកន្លែងស្នាក់នៅ មានអ្នកជួយអ្នកថែរក្សា ឧបត្ថមស្បៀងម្ហូមអារហារជាប្រចាំ។
ជាជំហ៊ានដំបូងសមាគមបានជ្រើសប្រធាន និងសមាជិក៧១នាក់ដែលជាគាំទ្រ និងលើសពីនោះទៀតក្រោយបានធ្វើសន្និបាទនិងបញ្ចូលសមាជិកគាំទ្រសម្រាប់ជនទូទៅដែលមានបំណងចូលរួមលើកកំពស់ជីវភាព ចាស់ជរាដើម្បីអោយពួកគាត់មានការលើកទឹកចិត្តសម្រាប់ជីវិតចុងក្រោយ។
ឯកឧត្ដម អ៉ី ឡុង គណះកម្មការប្រតិប័ត្តសមាគមមូលនិធិមនុស្សចាស់ខេត្តបន្ទាយមានជ័យ ថ្លែងអំណរគុណនិងកោតសសើរចំពោះសមាជិកដែលបានគាំទ្រហើយសង្ឃឹមសមាគមនិងដំណើការទៅដោយរលូនក្រោមការគាំទ្រពីសមាជិសមាជិការនៅក្នុងខេត្ត ហើយចាស់ជរានិងមានសង្ឃឹមជឿជាក់លើការលើកទឹកចិត្តនិងគាំទ្រសម្រាប់ជីវិតចុងក្រោយពួកគាត់៕ដោយ:ឃិន គន្ធា